វេទមន្តគាថា
១ – សក្យបុត្តោវចនេន ឯកោទិនិប្បកោសតោ អមតំមុនិជិគឹសាណោ តមហំសុរិយវច្ឆសេ
២ - យថាបិបុនិនន្ទេយ្យ បត្វាសម្ពោធិមុត្តមំ ឯវំនន្ទេយ្យំកល្យាណិ មិស្សភាវំគតោតយា
៣ - សកោចេមេរំទជា តាវតឹង្សានមិស្សរោ តាហំភទ្ទេវរេយ្យាហេ ឯវំកាមោទឡ្ហោមម
៤ - សាលំនចិរមផុល្លំ បិតរំ តសុមេធសេ វន្ទមានោនមស្សាមិ យសសេតាទិសីបជាតិ
*. ទាំង ៤ មេនេះហៅថា ” ស្នេហ៍ដំរី ” បូរាណពីព្រេងនាយបានយកគាថាទាំង ១៤ គាថានេះធ្វើជាមហាមន្តស្នេហ៍សេពដោយប្រេងដំរី ( ដំរីចុះ ប្រេង ) មានរបៀបធ្វើ ដោយប្រេងដំរី, ប្រេងចន្, ប្រេងម្លិះ, ប្រេងកូឡាប, ប្រេងក្រអូបអប់ដោយគន្ធជាតិចម្រុះ ។
របៀបរៀបចំ កាលណារកបានប្រេងណាមួយមកហើយ រៀបប្រដាប់ ” ធម្មក្រិត្យា ” ថ្វាយព្រៈភូមិជ័យមង្គល ផ្កាឈូកក្រហម ៥ , ទៀន ៥, ធូប ៥, ទៀនប្រាក់ប្រវែងហត្ថ ១ គូ, ស្លាធម៌ប្រាក់ ១ គូ, ស្លាដមប្រាក់ ១ គូ, ទឹកផ្តឹល ១ ផ្តឹល ( រកផ្តឹលសំរិទ្ធិ៍ ឬផ្តឹលប្រាក់ ), ទៀន បិតនៅមាត់ផ្តឹល ហើយក្រាលសំពត់អង្គុយអារទ្ធនាថា៖
” ឱកាសៈ ឧមៈសិរីស្នេហ៍អគ្គមហាមេត្រី ” ខ្ញុំនឹកគ្រូ ឥន្ទរាជា, ព្រហ្មាព្រះមហាមុនី ឥសី, ព្រះភគ្គិនេស, ព្រះវិស្ណុ, ព្រះនារាយ៍, ព្រាយទសបារមី, នារីវរលក្ខណ៍, រតនមាលា, នារីម៉ាកេតថ្លា, សេតាភិវន្ទ, ពិតានអាកាស , ឱភាសសុវណ្ណ, ម្លិះដួងចន្ទ, សុវណ្ណកេសររតនៈ, សោភ័ណ, នួនចន្ទសោភា សូមស្តេចគ្រូមកប្រសិទ្ធិពរឲ្យខ្ញុំមានអំណាច តេជៈរិទ្ធានុភាពឧម សិទ្ធិតេជៈខ្ញុំមានស្វាហាប់ ។
កាលបានអារទ្ធនារួចហើយ ទើបសូត្រសេពតាមកម្លាំងថ្ងៃពុធ ១៧ ចប់ ពេលសេពលោកថាសូមតាំងអារម្មណ៍ឲ្យស្ងប់ស្ងាត់កុំឲ្យចិត្តអណ្តែត អណ្តូងរវើរវាយឡើយ បើធ្វើបានដូចថានេះសូមជឿចុះថាប្រាកដជាសក្តិសិទ្ធិមែនហោង ។
*. មន្តទាំង ១៤ មេនេះ ជាអាគម ១ យ៉ាងកម្ររកបានណាស់ប្រសិនណា មិនបានរៀបចំគ្រឿងពលីការថ្វាយគ្រូ ដើម្បីធ្វើការបញ្ចុះប្រេង ម្សៅទេ តែព្យាយាមសូត្ររាល់ពេលរៀបគេងឲ្យបានជានិរន្តន៍ ក៏គង់មានប្រីយភាពផ្សព្វផ្សាយបានដែរ ។
យន្តនេះកាលរៀបចំគូ លោកឲ្យរកជ័រកំញានយកមកដុតថ្វាយគ្រូ រកផ្កានួនស្រី យឹតថូលឿង ផ្កាឈូកក្រហម រើសរកថ្ងៃពុធសុំគូ ។
រៀបស្លាធម៌ថ្វាយគ្រូ ១ គូ ស្លាជមថ្វាយទេពារក្ស ១ គូ ទឹកអប់ ១ គូ ទៀនគោល ១ គូ អុចធូប ទៀន គ្រប់សព្វហើយ យកជក់ជ្រលក់ទឹកមាស គូហោង ។
បើធ្វើបានដូចពោលនេះ ជាការសំខាន់ណាស់បញ្ចុះគាថានេះឯង ។
បថមំពន្ធុកំជាតំ ទុតិយំទណ្ឌមេវច តតិយំពេជ្ជគតញ្ចេវ ចតុត្ថំអង្គសម្ភវំ ញ្ចមំសិរសំជាតំ វន្តាមិសព្វគុណា
សេពបញ្ចុះឲ្យបាន ៥ ចប់ គ្រប់ថ្ងៃទាំង ៧ ហើយយកទៅប្រើការខាងសន្តំសត្រូវ ខាងរម្ងាប់គ្រោះហ៍ចង្រៃ ខាងទប់ទល់នឹងខ្មាំងចិត្ត ចោរឈ្លាន ពាន កាលណាមានអាសន្នអន្ធក្រសូមនឹកដល់នាមព្រះបាទ ” ជ័យទ័ត ” និងនាង ” សន្ធាធិបតីទេវី ” សូមមកជួយបិទបាំងរាំងមុខសារពើអាវុធយុទ្ធការ បានរំលឹកចំពោះភូមិរាជរួចហើយ យើងមានសង្ឃឹមកក់ក្តៅក្នុងចិត្ត អាការញាប់ញ័រចំប្រប់ ក៏ហាក់ដូចជា រសាត់អស់ពី ហឫទ័យ ។
ពេលនោះបើកើតមាន ការរំភើបស្មារតីបណ្តាលឲ្យព្រឺរោមស្បែក ទឹកចិត្តកើតក្តីក្លាហាន សតិចរន្តជុំវិញប្រាណបានស្រួល ហើយអាការដូចថា នេះគឺជាព្រឹត្តិការណ៍គ្រូសីលចូលមកសន្ថិត បើធ្ងន់មុខគ្រូសន្ថិតនៅក្បាល បើព្រឺខ្លួនខ្ញាកៗគ្រូសន្ថិតនៅលើស្មាស្តាំ-ឆ្វេង បើជំពប់ជើង ឬលានសរសៃ ឬក៏ ញាក់ភ្លៅ គ្រូសន្ថិតខាងមុខនិងក្រោយហើយ ។
បើបានមាននិមិត្រប្រាកដយ៉ាងណាហើយជាការគួរ អស់ចិត្ត សង្ឃឹមថានឹងបានទទួលជោគជ័យពិតជាក់ស្តែងមានភារយ៉ាងណាៗ ក៏មុខជាបាន គ្រូគ្រងរក្សាជានិច្ចកាល ។ បើធ្វើសង្គ្រាម សូមតមវៀរកុំឆក់លួចបន្លំគៃបំបាត់បោកប្រាស យករបស់ទ្រព្យអ្នកដទៃ ។ កុំជេរម្តាយ ឪពុក តា យាយ កុំប្រមាទជេរភ្លេង ជេរភ្លៀង ជេរខ្យល់ ជេរដី ជេទឹក សូមតាំងចិត្តគោរពកាន់ត្រណមឲ្យជាប់ បរិភោគបាយបែរ មុខទៅទិសខាងកើត បត់ ជើងតូច-ធំ បែរមុខទៅទិសខាងលិច គេងបែរក្បាលដំណេកទៅទិសខាងត្បូង ។ ទើបបានជាទីស្រឡាញ់របស់ ទេពារក្សមែន ហោង ។
យំតចោបំសំនហារូអដ្តិ នហសេតាទក្ខំពន្ធនំ សហស្សតិ ។
គាថានេះសំរាប់ប្រើស្តោះផ្លុំថ្លស់សរសៃ គ្រេច មួលឆ្អឹងក៏ដោយ ពិធីស្តោះគប្បីដួសទឹកពីពាង ពីអុង ឬពីក្នុងស្រះក្នុងស្រែ ឬក្នុងត្រពាំងក្តីដួស បណ្តោយខ្សែទឹក គឺដួសបញ្ឆិតកុំដួសឲ្យលិចផ្តឹល ពាក្យថាបណ្តោយខ្សែទឹក គឺសំដៅបណ្តោយចំហៀងខ្លួនយើងទៅមុខត្រង់ ។
សូត្រគាថាឲ្យគ្រប់ ១៧ ចប់ បាន ១ ចប់ ផ្លុំទឹកម្តង ចប់ទី១៦ បៀមទឹកផងសូត្រគាថាផង លុះចប់ហើយក៏ត្រូវព្រួសទឹកសំដៅកន្លែងដែលបាក់ ថ្លស់ គ្រេច បង្ហើរទៅមុខរហូតទៅ ។
តមកុំឲ្យអ្នករងគ្រោះញ៉ាំខ្លាញ់ច្រើនមិនបាច់រុំ ឬចងរឹតរួតឡើយ បើពិការធ្ងន់ស្តោះ ១ ថ្ងៃ ៣ ដង ព្រឹក ថ្ងៃត្រង់ ល្ងាច ប្រើតែបៀមទឹកស្តោះប៉ុណ្ណោះ ។
ងងះធះងះ។
គាថានេះសំរាប់សូត្រអត់ដង្ហើម ៩ ចប់។
បើចេញដើរពេលយប់ងងឹត បង្ការសត្វមានខ្នាយចង្កូមកុំឲ្យវាខាំ វាចឹក ឬទិច តោងសូត្រគាថានេះអត់ដង្ហើម យកមេជើងស្តាំសង្កត់មេជើងឆ្វេង ឲ្យជាប់ សូត្រចប់ហើយស្រូបដង្ហើមចូលហើយលេបទឹកមាត់ចូលទៅផង ធ្វើយ៉ាងនេះបើទោះជាដើរជាន់សត្វកាច ក៏វារកចឹក ខាំ ទិចមិនកើតដែរ ហៅថា ” មន្តចងមាត់ ” ។
បើចង់កុំឲ្យឆ្កែខាំ សេពគាថានេះនឹងអម្បោះឆៅ ដែលយកបានមកពីខ្សែចំណងខ្មោច កាលគេរុំស្នបយកមកសេព ៦ ចប់ ឬ ១២ ចប់ ហើយចង មេជើងស្តាំ ដើរទៅឆ្កែៗមិនខាំ ឬមិនព្រុះផងក៏សឹងមាន ។ ចំណែកសត្វកាចឯទៀតៗ ក៏ប្រមាទបៀតបៀនមិនកើត ។
ចំពោះមនុស្សវិញ បើមិនចង់ឲ្យបៀតបៀនយើងបាន ចូរសរសេឈ្មោះគេនឹងក្រដាស ហើយដាក់ឈ្មោះនោះឲ្យចំកណ្តាលពំនូតបាយពូតឲ្យបាន ៣ ពំនូតសេពដោយគាថានេះ ១៩ ចប់ ១ ពំនូត យកទៅឲ្យឆ្កែស៊ីឧបកិច្ចដោយមន្ត :
មសុញ្ញៈ អសុញ្ញៈ ពុទ៍(អានថា ” ពុត ” បញ្ចូលឈ្នោះគេផង) សុញ្ញៈ នសុញ្ញំ ។
ធ្វើដូច្នេះឲ្យឆ្កែស៊ី ៣ លើក ក្នុង ១ លើក បង្អង់ឲ្យបាន ៣ ថ្ងៃ សឹមឲ្យវាស៊ី ១ លើកទៀត រឿងនេះធ្វើបានតែកុំឲ្យគេរំលោភមកលើយើងប៉ុណ្ណោះ បើគ្មានហេតុ គេប្រុងធ្វើយើងទេ ការធ្វើក៏គ្មានប្រសិទ្ធិភាពដែរ ។
១ - បថមំពិន្ធុកំជាតំ ពន្ធុឯកំសុបំពន្ធំ ពន្ធុទ្ធោអង្គសំយថា ពន្ធុត្រីធម្មថាឯកំ ពន្ធុវិជ្ជានយេ ។
២ – ទុតិយំទណ្ឌមេវជ្ជ ទណ្ឌឯកំសុមំពន្ធំ ទណទ្ធោអង្គសំយថា ទណត្រីធម្មថាទណ ទ្វេទណ្ឌវិជ្ជានយេ ។
៣ – តយំពេជ្ជកតញ្ចេវ ពេជ្ជឯកំសុមំពទ្ធំ ពេជ្ជទ្ធោអង្គសំយថា ពេជ្ជត្រីធម្មថាតេ ពេជ្ជវិជ្ជនយេ ។
៤ - ចតុត្ថំអង្គម្ភវំ អង្គឯកំសុមំពន្ធំ អង្គទ្ធោអង្គសំយថា អង្គត្រីធម្មជាអង្គ ចតុអង្គវិជ្ជានយេ ។
៥ - បញ្ចមំសិរិសំជាតំ សីរីឯកំសុមំពន្ធំ សិរិទ្ធោអង្គសំយថា សីរត្រីធម្មថាបញ្ច សិរិរីវិជ្ជជានយេ ។
នេះជាតួបង្កើតជា ៥ អង្គ បានហើយសូត្រវិញថា :
១ – បថកំពន្ធុលោបោច នករោហោតិសម្ភ វោ ។ បានជា ” ន ” នរានហិតំទេវំ នរទេវេហិ បូជិតំ នរានំធម្មបង្កេហិ នរាជិតំនមាមិហំ ។
២ – ទុតិយទណ្ឌលោបោច មោករោហោតិ សម្ភរវា បានជា ” មោ “ មោហញ្ចសព្វសម្មានំ មោហជោតំសុទេសិតំ មោហញ្ចសព្វទុក្ខានំ មោហជិតំនមាបិហំ ។
៣ - តតិយំពេជលោបោច ពុករោហោតិសម្ភ វោ បានជា ” ពុ ” ពុទ្ធោពុទ្ធានំ ពុទ្ធត្តំពុទ្ធញ្ច ពុទ្ធកាសិតំសមនប្បតោ ពុទ្ធជោតំនមាមិហំ ។
៤ - ចតុត្ថំអង្គស្សលោបោច ទ្ធាករោហោតិ សម្ភវោ បានជា ” ទ្ធា ” ធាតានំសព្វធម្មានំ ធាតុភូតំបកាសិតំ ធាតានំសត្តនិព្វានំ ធាតុកូដំនមាមិហំ ។
៥ - បញ្ចមំសិរិសំលោបាច យករោហោតិ សម្ភវោ បានជា ” យ “ យត្ថវេទាង្គពុទ្ធញ្ច យត្ថធម្មជូបុជលា យត្ថសំឃាអនុបតោ យត្ថតិពណ្ណំនមាមិហំ ។
សូត្រត្រឡប់តាំងពី បថមំ ដល់ បញ្ចមំ បង្កើតបាន ” នមោពុទ្ធាយ ” ហើយក៏សូត្រត្រឡប់ នមោពុទ្ធាយ បង្កើតបានដូចតទៅនេះ :
១ – បថមំនមោលោបោច មករោហោតិសម្ភ វោ បានជា ” ម ” បបង្គេបទោទោ មទ្ធមាតា បុនិយភាសមានំ កោនាគមនំនមាមិហំ ។
២ – ទុតិយំពុទ្ធាលោបោច អករោហោតិ សម្ភវោ បានជា ” អ “ អរហំបូជាសក្ការៈ អរហោបាបំកាយេ អរហត្តផលប្បតោ អរហោនាមតេនមា ។
៣ – តតិយំយលោបោច ឧករោហោតិសម្ភវោ បានជា ” ឧ ” ឧត្តរោបិតរោ ពុទ្ធោឧត្តរោ សមទេសេយ្យ ឧត្តមោសត្វឧបគន្ថ ឧត្តមមន្តំនមាមិហំ ។
សូត្រត្រឡប់ នមោពុទ្ធាយ រួចហើយ ទើបសូត្រជាបដិលោមមកវិញថា :
១ - បថមំមអឍលោបោច ឧករោហោតិសម្ភ វោ បានជា ” ឧ ” ។
២ - ទុតិយំអអឍលោបោច អករោហោតិ សម្ភវោ បានជា ” អ ” ។
៣ - តតិយំឧអឍលោបោច មករោហោតិ សម្ភវោ បានជា ” ម ” ។
សូត្របដិលោមចប់ហើយ ចាប់សូត្រអនុលោមទៀតថា :
១ - បថមំមអអឍសេស លោបោច បាទឱជ្ការ វិជ្ជានយេ ។
២ - ទុតិយំអអឍសេស លោបោច មជ្ឈេ ឱជ្ការ វិជ្ជានយេ ។
៣ - តតិយំឧអឍសេស លោបោច ឧទ្ធំឱជ្ការ វិជ្ជានយេ ។
សូត្រអនុលោមរួចហើយ សូត្របដិលោមវិញថា :
១ - បថមំឧអឍលោបោច អលចន្ទវិជ្ជានយេ
២ - ទុតិយំអអឍលោបោច ពិន្ធុឱជ្ការវិជ្ជានយេ
៣ - តតិយំមអឍលោបោច នដ្ធឱង្ការវិជ្ជានយេ ។
សូត្របដិលោមចប់ហើយ សូត្រអនុលោមតទៅថា :
ឱហិតោសពូកិលេសេ ឱហិតោសព្វមលំ ឱហិតោ ឱហិតោ សព្វពុទ្ធញ្ច ឱហិតោ សព្វ សំឃញ្ច នមាមិហំ ។
សេពថា សព្វពុទ្ធញ្ច ។ល។ ថាឲ្យបាន ៣ ដង ហើយសូត្រថា :
១ - បថបំមអឍសេស លោបោច ទ្វេទ្វារិបិតិយ នចេវ ។
២ - ទុតិយំអអឍសេស លោបោច ទ្វេអង្គ វិជ្ជាននយេ ។
៣ - តតិយំឧអឍសេស លោបោច មហាឧទ្ធំ ឱង្ការវិជ្ជានយេ ។ មហាឱង្ការ មហាឱង្ការ វិជ្ជានយេ ។
រួចហើយសូត្រត្រឡប់ឱង្ការ បង្កើតជាសូន្យ៍ថា :
១ - បថមំឱង្ការលោបោច សុញ្ញករោហោតិ សម្ភវោ បានជា ” សូន្យ៍ ” ។
៣ - តតិយំសូន្យ៍លោបោច សូន្យ៍និព្វាននំបរមំសុមំ បានជា ” សូន្យ៍និព្វាន “ នសូន្យ៍យ មោសូន្យ៍យោ ពុសូន្យ៍យំ ទ្ធា សូន្យ៍យេ យសូន្យ៍និព្វានំ សូន្យ៍ឯតេន សុបំ ពន្ធំ ជីវ្ហាតសុំមំឯហិ ។
នេះហៅថា ” បថមំ បថមឹន្ទុ ” មាន ប្រសិទ្ធិភាព ប្រើបានខាងបំបាំងប្រាណ , ខាងប្លែងកាយប្ធទ្ធិ៍ ជាមន្តកាយសិទ្ធិ៍បង្ក្រាបខ្មាំងសត្រូវ តម្លើង ឥទ្ធានុភាព, ប្រស់ពលសេនា, ពិសោធន៍មើលជម្ងឺអំពីអម្ពន្ធ, សូត្រដើរតាមផ្លូវបាំង ខ្មោច-បិសាច, សេពទឹកស្រោចមនុស្សជម្ងឺ, បោសកម្រោល ។
បើចង់បាំងកាយ លោកថារៀបចំគ្រឿងសក្ការបូជាព្រះរតនត្រ័យតាមគួរដល់សេចក្តីជ្រះថ្លា ពេលយប់ស្ងាត់អង្គុយស្មឹងស្មាធិ៍ភាវនាតាមរៀប រយលុះចប់សព្វគ្រប់ហើយ គប្បីប្រើវិចារណញ្ញាណសម្លឹងនឹករកបទណាដែលខ្លួនស្ម័គ្រចូលបរិកម្ម បទនោះយកធ្វើនិមិត្តលក្ខណ បរិកម្មលុះត្រាតែឃើញ និមិ្មតជាអ្វីមួយ សូមបង្អង់ត្រឹមប៉ុណ្ណឹងចុះ ចំណែកឯសំភារៈវិញ សូមយកផ្តឹលសំរិទ្ធិ៍ ឬផ្តឹលប្រាក់ដាក់ទឹកឲ្យពេញ ដាក់នៅពីខាងមុខផ្ទាល់ ហើយអុចទៀន គោល ១ គូផង សូត្រចប់ ១ បទផ្លុំទឹកនោះ ។
កាលណាធ្វើបានរួចរាល់សព្វគ្រប់ហើយ ចូរយកទឹកនោះលប់មុខ លាងខ្លួនអោយបានគ្រប់ ១០៨ ថ្ងៃ លុះផុតពីនោះទោខ្លួននឹងក្លាយជាមនុស្សប្រ កបទៅដោយឥទ្ធិពលខ្លាំងពូកែម្នាក់មិនខាន ។នេះជាវិធីប្រាប់តាមរបៀបក្រាំងរបស់បូរាណខេមរ ។
បើតាមវិធីប្រាប់ ក្នុងសៀវភៅ ” ឃ្លាំងបរិយត្តិ ” វិញ មានដំណើរថា ” បថមំ បថមឺន ” ជា អាគមរបៀប ១ សំខាន់ណាស់ប្រើជារបៀបជប់ រាសី ប្រសិទ្ធិពរ ឬក្សុ៍ផ្សេងៗ ក្នុងដំណើរនោះស្តីថា បុរស-ស្ត្រីណាបានចេះចាំសូត្ររាល់រាត្រីប្រកាន់ខ្ជាប់ជា អចិន្ត្រៃយ៍មុខជាមានជោគជ័យឈ្នះមារសត្រូវ ទាំង ១០ ទិស ជាគុណញ៉ាំងមនុស្ស ទេព្តា អារក្ស អ្នកតា ព្រាយបង់បត់ បិសាច ភូត មាយា ជូរចំបួ សត្វសាហាវមាន ពិស ចង្កូម ខ្នាយទាំងឡាយចោម រោមមេត្រីជាមិត្រ ជាទីគោរពរាប់អាន គ្រប់គ្រងស្ងួនរក្សា ជួយឈឺឆ្អាល ជួយរំដោះគ្រោះហ៍កាច ជួយពង្វាស ពង្វាងអាសន្នអន្ធក្រគ្រប់ប្រការ ។
ហេតុនេះបានជាលោកកំណត់យកនាមថា ” បថមំ បថមីន ” ព្រោះជាប្រថមពិន្ទុដែលហៅក្លាយមកថា ថ្ពឹនភ្នែកមានអានុភាពធំណាស់ ប្រើការ បានច្រើនយ៉ាងតាមវិស័យនៃសេចក្តីអង់អាច នឹងព្យាយាម ។ លុះទីបំផុតគប្បីសូត្របង្រួបបង្រួមដោយគាថានេះផងគឺ :
អហំឥតិពិន្ទុ កេសាមអឧពិន្ទុ លោមាឥស្វា សុពិន្ទុ នខចកកសពិន្ទុ ទឆ្តានមពទពិន្ទុ តចោករបទពិន្ទុ មំសំអាបាបចុបពិន្ទុ នហារូទិកំ សំអំខុពិន្ទុ វកំទុមនិពិន្ទុ ហទយំចិត្តំចេតសិកំសំ វិធាបុកយប អសំវិសុលោបុសពុភ សិទ្ធិពុទ្ធាបិ យាបិច្ឆា ឯសាឥត្ថិយាបិយំវចនំមម ឯហិ ឯហិសមាគមំ សិទ្ធិតេជោសិទ្ធិចក្ខុ ឥតិសព្វ សិទ្ធិកវន្តុតេ នរានរហីតទេវំ នរទេវេហិបូជិ តំ នរានំចាមបង្កេហិ នមាមិសុគតំជិណំ ។
នេះហៅថា ” បថមំបថមឺន ” ដែរ ប៉ុន្តែជាបាលីមហាស្នេហ៍ សេពទឹកលប់មុខ, សេពទឹកអប់លៀបខ្លួន, សេពក្រមួនលាបបបូរមាត់ ចិញ្ចើម នឹងសក់ក្បាល, សេពផ្លុំបាតដៃ ឈ្លីមុខ អង្អែលទ្រូង មហាជនស្រឡាញ់ពេញចិត្តហោង ។
ឥតិបិសោឥត្ថិយាយ សុបនោតថាកតោ ឥធកិញ្ចិចវិទូរេ សព្វេកិច្ចិវណំសន្តិ នមោឥតិ បិសោភគវា ចតុបាសាយ សព្វេពុទ្ធារូបបិ យាតិ ស្វាហាប់ ។
គាថានេះ ” ប្រីយមន្ត ” លោកថាឲ្យយកផ្កាម្លិះ ឬផ្កាចំប៉ាមកសេពដាក់ក្នុងហោប៉ៅអាវ ដើរទៅពីលើខ្យល់មនុស្សដែលយើងចង់ឲ្យគេមានចិត្ត ប្រតិព័ទ្ធនិងយើង ធ្វើដូចថានេះឲ្យបានច្រើនកួចមេត្រីរាប់រកយើងមិនខាន ។ សេពដោយទឹកអប់ ក្រមួនក្រអូប ប្រេងខ្យល់ ប្រេងភូមាក៏បានដែរ សេពតាមកម្លាំងថ្ងៃ ។
១ – វន្ទេតេបិតរំភទ្ទេ តិម្ពរុំសុរិយវច្ឆសេ យេនជាតាសិកល្យាណិ អានន្ទជនមីមម ។
២ - វាតោវសេតតំកន្តោ បាណិយំវបិបាសិតោ អង្គីរំសីបិយោមេសិ ធម្មោអារហត្តំឥវ ។
៣ - អាតុរសៀវភេសជ្ជំ ភោជនំវជិឃច្ឆតោ បរិនិព្វានបយិភទ្ទេ ជលន្តមិវវារិនា
៤ - សីតោទកំបោក្ខរណឹ យុត្តំកីញ្ជឃរេណុណា នាគោឃម្មាភិតត្តោវ ឱគាហេថន្ទទរំ ។
៥ - អច្ចង្កុសោវនាគោច ជិតំមេតុត្តតោមរំ ការណំនប្បជានាមិ សម្មត្តោលក្ខណូរុយា ។
ទាំង ៥ មេនេះហៅថា ” ឥន្ទសេនហា ” សំរាប់សេពទឹកលប់មុខ ងូត ឬស្រោចក្បាលដើរទៅស្រុកគេឆ្ងាយមានគេអាណិតស្រឡាញ់រាប់រកយក ធ្វើជាមិត្រភក្តិ បើឡើងទៅកាន់មន្ទីរអ្នកធំ អ្នកមានអំណាច លោកនឹងមេត្តាត្រាប្រណីសន្តោសប្រោសប្រាណជួយទំនុកបំរុងផ្ចុងផ្តើម តាមការគួរដល់សមត្ថ ភាពនឹងសេចក្តីប្រាថ្នា ។
១ – តយិគធិតចិត្តោស្មិ ចិត្តំវិប្បរិណាមិតំ បដិគ្គណ្ហន្តុំនសក្កោមិ វង្គឃត្តោវអម្ពុជោ
២ - វាបូរុសជ្ជមំភទ្ទេ សជ្ជបំមន្តលោជនេ បលិស្សជ្ជបំកល្យាណិ ឯតំមេអភិបត្ថិតំ
៣ - អប្បកោវត្តបេសន្តោ កាមោវេលិត្តកេសិយា អនេកភាវោសបបាទិ អរហន្តេវទណ្ឌិណា
៤ - យំមេអត្ថិកតំបុញ្ញំ អរហន្តេសុតាទិសុ តំមេសព្វង្គកល្យាណិ តយាសទ្ធឹវិបច្ចិតំ
៥ - យំមេអត្ថិកតំបុញ្ញំ អស្មឹបថវិមណ្ឌលេ តំបេសព្វង្គកល្យាណិ តយាសទ្ធឹវិបច្ចិតំ
ទាំង ៥ មេនេះហៅថា ” ព្រហ្មស្នេហ៍ ” សេពក្រមួនម្សៅ, ទឹកអប់, ប្រេងក្រអូប, ប្រេងចន្ទ, លាបសក់ លាបចិញ្ចើម លាបបបូរមាត់ និយាយ កិច្ចការសព្វសារពើគេស្តាប់ គេចូលចិត្ត ជាពិសេសនិយាយឃោសនា ទេសនា អ្នកវិទ្យុបាថកៈសំខាន់ណាស់ បើមានទុក្ខទោសជាទម្ងន់ ថ្លែងសំដីទៅកាន់ គេៗ មុខជាសន្តោសយោគយល់លើកលែងកំហុសអោយពុំខានឡើយ ។
យន្តទិព្វចក្រ
យន្តនេះហៅថា ” យន្តទិព្វចក្រ ” សំរាប់ប្រើខាងគូកន្សែងជូតមុខ ឬគូដាក់ស្រោមខ្នើយប្រចាំដំណេក ដើម្បីឲ្យរក្សាសិរីសួស្តីរបស់យើង កាល ណាចាប់គូយន្តនេះត្រូវក្រាល សំពត់ចាតី អង្គុយគូត្រូវឲ្យបានហើយ ស្រេចក្នុង ១ រយះ កុំឲ្យកន្លងថ្ងៃឡើយ ហើយប្រសិទ្ធីថា :
សុណាតុបេភន្តេមាហ សូត្រ ៩ ចប់ផ្លុំទៅលើកន្សែង ហើយប្រសិទ្ធីតទៅទៀតថា: ឯហិពុទ្ធានុភាវេន ឯហិធម្មានុភាវេន ឯហិសំឃានុភាវេន ឧជេហិ សព្វគន្ធករោថមមបសិទ្ធីហោន្តុ ។
សូត្រ ៨ ចប់ដាស់សីលមន្តរួចហើយសូត្រ ” ជយន្តោ ពោធិយាមូលេ ” ដរាបដល់ចប់ជាការបង្ហើយ ។
សព្វគុណរបស់យន្តនេះ បើប្រើខាងផ្លូវសង្គ្រាមលោកថា ប្រាក់ ចារិក៍ និងសំណ ឬស្ពាន់ ជាពិសេសចារិក៍ដោយកថាប្រាក់ ចារិក៍ហើយសូត្រ បញ្ចុះដោយគាថា ” នារាយគាចក្រ ” ១៩ ចប់ សូត្រគាថាកំផែង ៧ ជាន់ថា :
សម្ពុទ្ធេអដ្ធវិសញ្ច ពុទ្ធោមេអមហាកំ បាការំ ទ្វាទសញ្ចសហស្សកេ ធម្មោ មេអមហាកំបាការំ បញ្ចសតសហស្សានិ សំឃោមេអមហាកំបាការំ នមាមិសិរសា អាហំ សព្វេពុទ្ធាជនាចិត្តំ តេសំធម្មញ្ច សំឃញ្ច សព្វេធម្មោជនាចិត្តំ នមការានុ ភាវេន មអឧ ហន្ត្វាសព្វេទបទវេ ឧអម អនេកាអន្តរាយាបិ នមោពុទ្ធាយ វិនស្សន្តុ អសេសតោ យទ្ធាពុមោន ។
កាលសូត្រដោយគាថា ” កំផែង ៧ ជាន់ ” នេះស្រេចហើយអាចយកប្រើការបានតាមប្រថ្នា ។ កាលណាសូត្រសេពសព្វគ្រប់ហើយទើបមូរ ឬធ្វើជាកូនសង្កត់សំរាប់ដោតខ្សែទុកពាក់ឆៀងស្មាខាងស្តាំ ព័ន្ធទម្លាក់មកខាងឆ្វេងមានគុហានុភាព បង្ការសារពើគ្រឿង ប្រល័យទាំងពួង ។
តាមបន្ទូលលោកតាក្រាំងសម៉ថា ” យន្តទិព្វចក្រ ” បើមាននៅលើផ្ទះអ្នកណា សង្គមគ្រូសារអ្នកនោះអាចបានរួចខ្លួនពីពួកចោរសាមាន្យប្រមាទ កាតទៀន បានឆ្លងផុត ពីគ្រោះហ៍ភ័យដោយអំពើរគំនុំរករឿងពីមនុស្សពាលសាហាវយង់ឃ្នង ។
យន្តព្យ៉ាតៅលឿន
យន្តនេះហៅថា ” ព្យ៉ាតៅលឿន ” មានគុណភាពច្រើនប្រការណាស់ សរសេរដោយក្រដាសបរិសុទ្ធជា ៨ សន្លឹក កប់ទិសទាំង ៨ ក្នុង បច្ចាភូមិ ចោរប្លន់លួចមិនបាន សរសេរដោយផ្ទាំងសំពត់សសុទ្ធ ធ្វើជាឆ្នួតជួតក្បាល ធ្វើជាទ្រនាប់ខ្នើយកើយ ប្រក្រតីសត្រូវទាំង ៨ ទិសចូលមិនដល់ខ្លួនយើងទេ បើធ្វើដំណើរទៅកាន់ ស្រុកគេឆ្ងាយលោកថាឲ្យយកកន្សែងនោះ ជាប់តាមខ្លួនឲ្យជាប់ បើមានអាសន្នធំធ្លាក់មកចំពោះខ្លួន ចូរយកកន្សែងនោះរុំករឲ្យជាប់ប្រសិនណាបើដកគាថានោះមកបរិកម្មវិញ អានយ៉ាងនេះ :
ឧបរណំ ថសិសំមោ ឧតិណកេ សេសុតាថ តាបិចពុ ខំទាបជា បិឥអដ្ធិ ជាថតិស តាយទាទា មយា ។
*. កាលណាមានភ័យដោយភ្លើងឆាបឆេះ យកដីខ្សាច់ ឬអង្ករ សេពបាចទៅលើរបស់នៅក្បែរខាងគំនរភ្លើង ស្កាត់ស្ទាក់កុំឲ្យឆាបឆេះរាលដាលដល់ ទ្រព្យរបស់ឯទៀតៗ ។
បើធ្វើដំណើរឆ្លងកាត់ បឹង ទន្លេ ឃើញព្នាយខ្យល់ប្រុងបក់បោកផាត់ ជិតដល់នាវាយើងហើយ យើងតាំងស្មារតីឲ្យនឹងនរ បរិកម្មមន្តគាថានេះ ស្រូបដង្ហើមចូលឲ្យបានច្រើន សម្លឹងដៅទៅចំព្នាយខ្យល់នោះកុំប៉ប្រិចភ្នែក ខ្យល់នោះនឹងបែករលាយបក់ផាត់ទៅទិសឯទៀតវិញ ។
បើភ្លៀងធ្លាក់ប្រសៗ បន្ទច់ដំណើរយើងហើយ យើងបរិកម្មមន្តគាថានេះ ៨ ចប់ផ្លុំដៃឈ្លីក្បាល ហើយបញ្ជេរចេញទៅ ភាវនាអត់ដង្ហើមក្នុង ១ ចប់ៗ នឹងបាត់ដូចប្រាថ្នា បើស្រេកទឹកណាស់រកផឹកមិនបានសោះ សូមយកស្លឹកថ្នឹងទំពារលេបយ៉ាងបង្គូរទៅ នឹងបានឆ្អែតដូចបានស៊ីបាយ ផឹកទឹកមែន ហោង ។
បើចេញទៅតាមផ្លូវគោក ដោយសារយានជំនិះផ្សេងៗ ពេលយប់ស្ងាត់ ស្នាក់នៅកណ្តាលផ្លូវ ចូរប្រើសញ្ញាចំណាំឲ្យជាក់សព្វទិសទាំង ៤ ទិស ណាមានអ្វីខ្លះឲ្យចាំបាន ហើយភាវនាគេងយ៉ាងស្ងប់ទៅ អ្វីដែលជាបច្ចាមិត្រនឹងយើង វាមុខជាមេត្រីមកកាន់យើង ឬបរវៀសជៀសឆ្ងាយពីយើងៗ បាន សុខសាន្តរៀងរហូតទៅ ។
– ” ឥតិបិសោ ។ល។ ពុទ្ធោ ភគវា ” បរិកម្ម ១៩ ចប់ មានអំណាចឈ្នៈសត្រូវ, បរិកម្ម ២១ ចប់ និង បានលាភផលដូច ប្រាថ្នា, បរិកម្ម ១៧ ចប់ បានរួចចាកឧបទ្រពចង្រៃទាំងពួង, បរិកម្ម ១០ ចប់ ឆ្លងកាត់សមុទ្រសាគរបានសុខសាន្ត សុខនិរទុក្ខភ័យ ។ ព្យាយាមបរិកម្ម ៦ ចប់ ភ្នែកសម្លឹងព្រះអរុណ ទើបរះ មានឥទ្ធិពលរុងរោចន៍ណាស់ ។
– ឥតិតិវាបិគ សោធោភពុទ៍(ពុទ៍ អានថា ពុត )គវា នំអនុរមហំ វស្ម័ទេមាថាស្ម័(ស្ម័ អានថា សាំ) ពុទ៍ស្ត័ស្ត័ អានថា សាត់ ។ថ៌ធោរវិ ជាសាចមរទ្ម័(ទ្ម័ អានថា ទ័ម) ណសរិស្ម័បុប្ន័(ប្ត័ អានថា ប៉ាន់) រោនោតសុគនុ តោអលោទូកវិ ។
នេះហៅថា ” ឥតិបិសោ ” ញែក ៦ ជាន់ សម្រាប់ប្រើការប្រក់ព្រំពល, បោះជំរុំទ័ព ប្រសិទ្ធិពលឲ្យមានឥទ្ធិអំណាចបញ្ជាសព្វសារពើអាវុធទាំង ១២ យ៉ាង ( អាវុធដែលធ្វើពី ដែកសុទ្ធ, ដែកលាយ, ស្ពាន់, លង់ហិន, ប្រាក់លាយ, សំណ, ឈើ, ឫស្សី, ព្រនង់, អាវុធបញ្ចុះដោយ ថ្នាំ, អាវុធលាបមុខ ដោយថ្នាំ, អាវុធដែក ។ ) ថាបើសេពដោយថ្នាំបៀម ឬ លេប ផឹក និងគង់រ៉ាប់រង អាវុធបាន ។
- ឥរជោគតរសា តិហំចតោរោថ៌នំ បិស្ម័រលោបុស្ត័ពុទ៍ សោមានករិថាធោ ភស្ម័ស្ម័វិសទេភ គពុទ៍ប្ន័ទូទវគ វាធោនោអមមវា អវិសនុត៍សានុតិ ។
នេះ ហៅថា ” ឥតិបិសោនារាយថ្លែងរិទ្ធិ៍ ” មាន ៧ ថាន សំរាប់សេពកន្លែងយន្ត, អាវតេជៈ ដាស់ថ្នាំ សេពដុំថ្មចោល បន្ទច់ខ្មាំង, សេព ទឹក ប្រេង ម្សៅ ឲ្យពលងូត លៀប នឹងគង់សាច់ គង់ឆ្អឹង ។
បើបញ្ជាសស្ត្រាវុធ លោកឲ្យសេពកន្សែង ឬទង់ជ័យគ្រវីបញ្ជាសដើរមុខទ័ព គ្រាប់គ្រឿងអាវុធទាំងពួងសឹងផាត់ប៉ើងឆ្ងាយពីខ្លួនមិនត្រូវឡើយ ។ ឥតិបិសោនារាយថ្លែងរិទ្ធិ៍នេះ មានអានុភាពខ្ពស់ណាស់ បើព្យាយាមសេពទឹកពាងអុងឲ្យពលផឹក អាចកើនកម្លាំងកាយ-ចិត្តច្រើន ។
– កវិលោទូតោ អគនុ សុតនោរោប្ន័បុស្ម័រិ សណរទ្ម័មចសាជា វិរធោថិពុទ៍ស្ត័ស្ម័ថា មាស្ម័ទេវហំរមនុ អសាវាគពុទ៍ភធោនំ សោភបិគតិវាឥតិ ។
នេះហៅថា ” ឥតិបិសោនារាយណ៍បែងភាគ ៨ ទិស ” សំរាប់សេពទឹកសាចពល, សេពកន្សែងជួតក្បាល, បង្ការសត្រូវ, សេពកន្សែងចងក, បង្ការគ្រឿងអាវុធ, សេពកន្សែងទ្រាប់ខ្នើយ ជានិច្ចគង់ហោង ។
សេពបាយបរិភោគគង់សាច់ គង់ឆ្អឹង រៀបចេញដំណើរបរិកម្ម ៧ ចប់ បើរន្ធច្រមុះខាងណាធូរឈានជើងខាងហ្នឹងមុន សេពកំណាត់ឈើ ឬអំ បោះដាក់ទទឹងមាត់ទ្វារផ្ទះ ឬ របង សត្រូវមើលឃើញថាសត្វកាចរាំងមុខជួនកាលធ្វើឲ្យសត្រូវភាំងស្មារតី ភ្លាត់គំនិត ធ្លោយការអសារបង់ ។
– តិវាគភធោពុទ៍ នំសានុសមវទេ ថាសថ៌រសាមទ្ម័ សរិបុរោតនុតអ ទូវិកលោតោកសុ នោប្ន័ស្ម័ណរចជាវិ ធោពុទ៍ស្ម័មាស្ម័ហំរអ វាគភសោបិតិឥ ។
នេះហៅថា ” ឥតិបិសោ នារាយកាយចក្រ ” បរិកម្មតាមកម្លាំងថ្ងៃចូលប្រយុទ្ធមានជោគជ័យ, បញ្ជាសគ្រាប់, សំកាំងសត្រូវ, បន្តុចបង្អាក់ សត្វកាច ខាន់ទីគឺ បរិកម្មយកដីដក់ថ្នក់ ឬយកមេជើងខាងស្តាំគូសខាន់ទី គេចូលស៊ុនក្នុងទីយើងមានចិត្តរន្ធត់ស្លុតស្លន់ភាន់ស្នៀត អស់សង្ឃឹមសេពទឹក ស្រោចក្បាលគោ សេះ ប្រណាំងឈ្នះគេហោង សេពកន្សែងរុំកមានកម្លាំង ហើយបានបញ្ជាសសត្រូវផង សេព ១០៨ ចប់ ពេលអរុណរះ ២១ ចប់ នាថ្ងៃ លិច រាល់ថ្ងៃសីលនឹងបានជាមនុស្សខ្លាំងពូកែប្រកបដោយពលានភាពច្រើន ។
– អសំវិសុ លោអបុ សពុភ
នេះហៅថា ” បណ្តូលពុទ្ធគុណ ” បរិកម្ម ១០៨ ចប់ ឲ្យជាប់ជានិច្ចព្រឹក-ល្ងាច សត្រូវប៉ងបៀតបៀនមិនបានឡើយមានតេជានុភាពអាចបំបាក់ សត្រូវឲ្យបាក់បបខ្លបខ្លាចយើង ។
– សំវិធាបុកយប
នេះហៅថា ” បណ្តូលបរមត្ថាភិធម្ម ” ភាវនារួមជាមួយបណ្តូល ព្រះវិន័យគឺ ” អាបាមចុប ” បរិកម្ម រូបនឹងព្រះសតន្តបិដកគឺ ” និមំសំអំខុ ” បើភាវនារួមបណ្តូលទាំង ៤ បទនេះ សេពទឹកងូត, លប់មុខ, ស្រលាបប្រាណ, សេពកន្សែងជួតក្បាល, ចងកក្រវាត់ចង្កេះ, មានអំណាច មានពលានុភាព បើដាច់សង្វេងស្រេកទឹកសេពត្រួយឈើទំពារលេបមានកម្លាំងជាង ផឹកទឹកទៅទៀត បើឃ្លានបាយសេពទឹកផឹកទៅឆ្អែតមានកម្លាំងដូចបានបរិភោគបាយ ។
– អយវយ អវយនយ ។
នេះហៅសម្ផួក ” អាព័ទ្ធ ” សេព ១០៨ ចប់ ដោយគ្រាប់ម្រេច ៧ គ្រាប់, សេពបាយ ៧ ពំនូត, សេពទឹកផឹក, លោកថាគង់ស្បែក សាច់ឆ្អឹង តែ សេពឲ្យបានជានិច្ចរាល់ថ្ងៃ កាលណាមានអាសន្នព្រឺរោម ព្រឺស្បែក កម្លាំងឡើងអស្ចារ្យពេលនោះទើបសីលសន្ថិតហើយ ។
– អយវយ នកនក កអនអ នអកអំ ឧមអមិ មហិសុតំ អសុនំព ទ្ធំសុនអ ។
នេះហៅថា ” អាព័ទ្ធ ” សម្រាប់សេពថ្នាំលេប-ផឹកបើសេពបាយ លោកថាឲ្យយកអង្ករដំណើបនាងគង់ ដាំបាយសេពដោយគាថានេះឆី គង់សាច់ គង់ឆ្អឹង គង់ស្បែកហោង ។
– មោសិសំនា សិសំនាមោ សំនាមោសិ នាមោសិសំ ។
នេះ ហៅថា ” ព្រះចៅស៊ីបហុក ” សម្រាប់ភាវនារំដោះទុក្ខភ័យដូចជា យើងជាប់ចំណោមគេ ធ្វើឲ្យពួកគេរំសាយចំណោមលែងព័ទ្ធយើងបើកុំឲ្យ គេធ្វើទុក្ខរករឿងហេតុផ្សេងៗនិងយើង ចូលភាវនាកណ្តាលថ្ងៃត្រង់ងើយមុខឡើងទៅលើ រួចលេបទឹកមាត់ចូលទៅភាវនាតាម កម្លាំងថ្ងៃ ។
– នក នអ នឧ បអ បឌ បន អឧ អន អប ឧន ឧប ឧអ ។
នេះហៅថា ” ព្រះកែវបីដួង ” សម្រាប់បរិកម្ម ១០៨ ចប់ ចូលប្រយុទ្ធប្រចាក់នឹងសត្រូវ លោកថាយកមើមប្រទៀលប្រឈ្នះធំចិត ៧ ចំណិត សេពដោយគាថានេះបៀម រត់ ដើរ ផ្លូវឆ្ងាយមិនអស់កម្លាំងទេ ហើយភាវនាបន្ទន់ចិត្តសត្រូវ ឲ្យមានចិត្តអាសូរដោះលែងយើងពីចំណង ផ្សេងៗ ។
– នមអឧ មអឧន អឧនម ឧនមអ ។
នេះហៅថា ” ព្រះកែវ ៤ ដួង ” បរិកម្មជាគូគ្នា និងព្រះចៅ ៣ ដួង បើតាមលោកតាក្រាំងសម៉ លោកថាព្រះចៅកែវ ៤ ដួង ស្តាំ ឆ្វេង រៀបចេញ ប្រតិបត្តិការសូត្រសេពព្រួសទឹកមាត់ទៅខាងឆ្វេងកាយ ខាងស្តាំកាយ ព្រួសទៅខាងមុខ ព្រួសទៅខាងក្រោយ ជាវត្ថុសក្តិសិទ្ធបញ្ជាស អាវុធ បញ្ជាសសព្វ សត្វសាហាវ បើមានគេប៉ងចាំលបវាយ កាប់យើងៗ ដឹងបានជាមុនដោយប្រផ្នូល ឬ ស្នូរអ្វីផ្សេងៗ ។
– សកស្សវជិរាវុធំ វេស្សវណ្ណស្សទណ្ឌាវុធំ យមស្សនយទាវុធំ អាឡវកស្សសាវុធំ ។
នេះហៅថា ” ចតុរាវុធ ” ប្រើបានខាងស្តោះផ្លុំស្កន់កូនក្មេង ស្តោះផ្លុំមនុស្សឈឺពោះ ចុកសៀតពោះ ខ្យល់គ ដោយក្រមួន កាបោ ឬសេពស្លឹកម្លូរ ឲ្យស៊ី ។ ជាពិសេសសេពទឹកស្រោចកូនក្មេងដែលស្គមរីងរៃ ឲ្យវាផឹកបណ្តេញឧបទ្រពចង្រៃរោគទាំងពួង សក្តិសិទ្ធិណាស់ ។
សក្ការបូជា
គ្រឿងបូជាគ្រូសីល មិនចម្លែកអ្វីនឹងវត្ថុសក្ការបូជាព្រះរតនត្រ័យឡើយ បើពោលឲ្យចំទៅគឺ គ្រឿងសក្ការ:បូជាព្រះរតនត្រ័យនឹងឯង ។
អាសនៈគួរចាត់ចែងដោយនិមន្តន៍ព្រះបដិមាករ ភាពណា ១ មកជានិមិត្តរូប ឬនិមន្តន៍ព្រះរូប ព្រះវិស្ណុ នារាយណ៍ មកតាក់តែងអមព្រះបដិមាករ ផងក៏បានតែគួររៀបព្រះពុទ្ធបដិមាករឲ្យខ្ពស់ជាងព្រះរូបដទៃទៀត ។
វត្ថុដែលជាគ្រឿងសក្ការៈ បើអាចចាត់ចែងបានគឺ :
១- ទៀន ៥ និង ធូប ៥ ២- បាយសី ៥ ថ្នាក់សាងដោយក្រដាសពណ៌ទឹកប្រាក់ ១ គូ ៣- បាយសី ៣ ថ្នាក់សាងដោយក្រដាសពណ៌ទឹកមាស ១ គូ ៤- បាយសីប៉ាកឆាម ពណ៌ចម្រុះ ១ គូ ៥- ស្លាធម៌ ស្លឹកពណ៌មាស ១ គូ ៦- ស្លាដម ស្លឹកពណ៌ប្រាក់ ១ គូ ៧- ផ្កាជ័រយ៉ាងល្អ ១ គូ ព្រមទាំងឆ័ត្ររួត ទន់ ពិតាន ផ្សេងៗ វត្ថុទាំងនេះត្រូវរៀបប្រចាំកន្លែង ឯគ្រឿងដែលត្រូវរៀបតាមកាលវេលា ដូចជាថ្ងៃ ព្រហស្បតិ៍, ៨ កើត, ៨ រោច, ពេញបូណ៌មី, ខែដាច់, គួររកផ្កាឈើគន្ធពិដោរ ដោតស្លាធម៌ជាថ្មីដោយម្លូស្លា ថែមលើសក្ការៈប្រក្រតី បើធ្វើបានយ៉ាងនេះជាការប្រពៃពេកណាស់ ។ទោះផ្តើមរៀនសីល ឬសូត្រសេពមន្តប្រសិទ្ធីគប្បីថ្វាយបង្គំនមស្សការព្រះរតនត្រ័យ តាមគួរដល់ការចេះចាំរបស់ខ្លួនជាមុនសិន លុះចប់កិច្ចការនមស្សការព្រះរតនត្រ័យសព្វគ្រប់ហើយ ទើបសូត្រប្រកាសអញ្ជើញគ្រូមកស្ថិតថា :
(១) ត្រីនេត្រលិង្ហេ សតនាគេ បញ្ចពិស្ណុ នមេវច ចតុទេវា ឆវស្សរាជា បញ្ចឥន្ទ្រា នវមេច ឯកយក្ខ នវទេវា បញ្ចព្រហ្មា សហម្បតី ទ្វេរាជា អដ្ធអរហន្តា បញ្ចពុទ្ធា នមាមិហំ ។
ក្រាបថ្វាយបង្គំ នមស្សការគ្រូបែបនេះឲ្យបាន ៣ ចប់ រួចសឹមនមស្សការអារទ្ធនាព្រះពិស្ណុ, ព្រះនារាយណ៍, ព្រះព្រហ្ម, សូមមកប្រសិទ្ធីដល់ខ្លួន ឲ្យបានជោគជ័យលាភផលជានិច្ចកាលថា :
(២) យោសររាបេ បទទេវលញ្ច លលាដេព្រហ្មា ទេវតា នារាយណញ្ចេវ ហាតេច បារមីតា សូរាទេវនេ ពិស្ណុកាចេវ សព្វេកម្មាបសិទ្ធិបេ សិទ្ធិកិច្ចំ សិទ្ធិកម្មំ សិទ្ធិការាគតោ សិទ្ធិតេជោទព្វសម្ភរេ សព្វសិទ្ធិភវន្តុមេ សោធាយឥ ស្វា.សុ. សិទ្ធិកិច្ចំ សិទ្ធិកម្មំ សិទ្ធិតថាគតោ សិទ្ធិតេជោ ជយោកិច្ចំ សិទ្ធិលាភោនិរន្តរំ សព្វកម្មំ បសិទ្ធិបេ ។
ក្រាបថ្វាយបង្គំរួចសូត្ររំលឹកព្រះគុណឥតិបិសោសេពថា :
ឥតិសោវិសេសេឥ ឥសេសេពុទ្ធនាមេ ឥនាមេពុទ្ធតំសោឥ ឥសោតំពុទ្ធំបិតិឥ
*. គាថា នេះដកស្រង់មកពី ” ឃ្លាំងបរិយត្តិ ” មានបរិយាយថាកាលណាគេរៀបពិធីអញ្ជើញនេះ គួរយកសំពត់សសុទ្ធក្រាលអង្គុយបរិកម្មភាវនា តាមកម្លាំងថ្ងៃហើយយកផ្តិលសម្រិទ្ធិដាក់ទឹកឲ្យពេញ ដាក់នៅពីមុខអង្គុយភាវនាផ្លុំ ដរាបគ្រប់កំណត់ ហើយសូត្រអញ្ជើញព្រះធាតុតទៅទៀតថា :
(៣) អជ្ជតគ្គេ បាណុបេតំ ពុទ្ធំ ធម្មំសំឃំ សរណំកតោស្មិ មហឆ្តា ភិន្នបុគា ច មជ្ឈិមា ភិន្នតណ្ឌុលាខុទ្ទកាសាស្បបមត្តា ឯវំធាតុយោ សព្វដ្ធានេ អាគច្នត្តុ សិសេមេ បតន្តុ ។
គាថាទាំងពីរមេ តាមតម្រាខាងសេយ្យសាស្ត្រហៅឈ្មោះ ” ម្កុដព្រះចៅ ” លោកពណ៌នាគុណានុភាពទុកថា សម្រាប់សេពប្រសិទ្ធីមង្គលប្រស់ ព្រំទឹកឲ្យមនុស្សមានជម្ងឺ ឬស្រពស្រោចទឹកបោសចង្រៃចៃដន្យ ។
បណ្តាភូតបិសាច ឬកាត់កោជុក ពុំនោះប្រស់ព្រំវារីចងកួចដៃរៀបសម្រស់ការគូគ្រងថ្មី ប្រើមន្តនេះជាសិរីមង្គលប្រសើរណាស់ ។ គាថាសេពរំលឹកព្រះបារមីថា :
(៤) ឥតិបិបារមីតា តឹសាឥតិសត្ថា ញាណតត្តោ ឥតិពោធិមនប្បតោ ឥតិបិសោចេតេ នមោពុន្ធាយ ទាសីនេបវិខស អមេឧសចវិបិបសឧ ។
ន មោពុទ្ធាយ ជាបណ្តូលព្រះ ៥ អង្គ, ទាសីនេ (ល) មេឧជាបណ្តូលបារមីទាំង ១០ ឧបបារមី ១០ បរត្វបារមី ១០ លោកពណ៌នាពីតេជានុភាព ព្រះគាថានេះថា បើចូលធ្វើសង្គ្រាមក្តី ចូលធ្វើការប្រជែងយកជាញជ័យក្តី ចូលប្រកួតផ្ទាល់ខ្លួន គប្បីសេពព្រះគាថាដោយក្តាប់យកដី ឬដុំក្រួស-ថ្មមកផ្លុំ ដោយចិត្តនឹករំពឹងដល់ព្រះបារមីដែលព្រះអង្គជាបរមគ្រូ សញ្ជឹងនឹកក្នុងគ្រាមារចូលរាតត្បាតក្នុងព្រះហឫទ័យនៃព្រះអង្គ ក៏ស្រាប់តែពួកមារចាលចាញ់ ព្រះ បារមីរិទ្ធិតែម្តង ។ កាលណាសេពផ្លុំបានហើយ បើគូរទម្លាក់ក៏ទម្លាក់ប្របជើងយើងឈរនោះ បើគួរបោះ ក៏បោះ ឲ្យឃ្លាតឆ្ងាយពីទីឈរក៏បានដែរ សត្រូវ រំលោភយកជ័យជំនះពុំបានឡើយ ។
(៥) អត្តនោកាយពន្ធនេ មារិសទេវញ្ច ពន្ធិត្វា ទីយំនិមីត្វា បវិទិត្វា បព្វត ទល្ហស្វាហ័ប ។
ព្រះគាថាសំរាប់ព័ទ្ធសីមាខ្លួន ដោយយកផ្ទាំងសីលាជាគោល ឬដុំថ្មអិដ្ឋ ដុំថ្ម សេពតាមកម្លាំងថ្ងៃ មុនយើងចេញដំណើរ ទៅកាន់ទីឆ្ងាយ បើឈានជើងដើរទៅឃើញដុំក្រួសក្តី ដុំក្រួសអាចម៌ផ្កាយក្តី នៅខាងស្តាំខ្លួន គួររើសយករូបនោះមកសេពឲ្យបាន សមគួរ ហើយដាក់ទុក ក្នុងហោប៉ៅ ឬថង់ កាតាប ហិប យកជាប់ជាមួយខ្លួន លុះត្រាតែធ្វើដំណើរវិលមកវិញ សុំដាក់ទុក ក្នុងបច្ចាភូមិរបស់ខ្លួន ។
បើ ចង់ឲ្យបានមាំមួនថែមទៀត នៅពេលដែលដល់កន្លែងសំណាក់នៅទីនោះមានភ្នំក្តី មានដើមឈើធំក្តី ឬមានដំបូកក្តី ពុំនោះទួលខ្ពស់ ការៀបចំ ជំរុំសូមកំណត់ចិត្តយកគោលដោយផ្ទាំងថ្ម ឬដើមឈើធំជានិមិត្តរូបសេពទីយកទៅដាក់ ដើម្បីពន្ធឲ្យអាត្មាយើងបានសុខ ។
ថាបើ សត្រូវមានបំណងចូលមកប្រហារយើងក៏ដោយ ចូលមកដើម្បីលួចល្បក់ឆក់ដណ្តើមរបស់យើងក៏ដោយ ក៏វាចូលមកមិនបានដែរអំណាច រិទ្ធិមន្តក្លាយជាសត្វកាចរាំងស្ទាក់ ។
(៦) នមោរតណកាយា អារញ្ញិកង្គិតេ វសវរសិទ្យា មហាសត្យា លាមាគតាគត ចន្ទិ ចន្ទិ សន្តិ សន្តិ សន្តុ សន្តុ សន្ត សន្ត បរភជ្ជិ បរិភជ្ជ កប្បយន្តិហាហា ។
*. ព្រះគាថានេះ ជប់ប្រាណយើងឲ្យឡើងជាកែវប្រណីតសំរាប់ បរិកម្មភាវនាពេលប្រាស់ខ្លួនគេង លោកថាគេងផ្ងាសណ្តូក ជើងឲ្យត្រង់ត្រឹមគ្នា ហើយលើកដៃទាំងពីក្តោបទ្រូង តាំងចិត្តបរិកម្មឲ្យបាន ៣ ចប់រួចសឹមគេងទៅសត្រូវក្តី ចង្រៃឧបទ្រពក្តី គ្រោះហ៍ក្តី ឧទបាទក្តី ភូត បិសាចព្រាយដែលចង់ ព្យាបាទអឃាដយើង និងរលត់រលាយចេញទៅឆ្ងាយពីយើងក្លាយមកជាមេត្រី ជួយឈឺឆ្អាល យកអាសារ ថែរក្សាយើងវិញ លោកថាគប្បីព្យាយាមធ្វើឲ្យ បានជនិច្ចកាលទៅ បានចំរើនសុខ បានទទួលជោគជ័យ គ្រប់ប្រការ ។
(៧) បីតិកតំឥតិហោចសព្វសេដ្ធោមហាឆាថោ សវិហិអភិបុញ្ញតោ យមយំបទេសេតិ សិកតិឥតិនា ធាតេបរាបរាបកា សេតិ ឯតេន ស័ច្ចវជេ្ជន សោត្ថិមេ ជយមង្គលំ ។
*. ព្រះគាថានេះ បង្ក្រាបសឹក សំរាប់សេពទឹកប្រស់ព្រំផ្ជុំពលដឹកនាំសឹកចូលកាន់លានប្រយុទ្ធ បើតាមពុទ្ធដីកា លោកអ៊ុក ចៅអធិការវត្ត ក្រាំងសម៉ លោកហៅឈ្មោះ ” មហាសន្ធាប់ ” កម្មវិធីប្រសិទ្ធីគប្បីយកលំអងផ្កាឈូកទម្ងន់ ៣ តម្លឹង, ផ្កាម្លិះលា ៣ តម្លឹង, ផ្កាថ្កុល ៣ តម្លឹ , ផ្កាចំប៉ាស ៣ តម្លឹង, ផ្កា ចំប៉ាលឿង ២១ ផ្កា, បានហើយដាក់ក្នុងថាសរៀងគ្នា យកផ្តិលសំរិទ្ធិដាក់ទឹកឲ្យពេញ រៀបពលិការថ្វាយព្ររតនត្រ័យ ព្រមទាំងគ្រូធ្វើច្រមដាក់ ៤ ទិស ថ្វាយព្រះភូមារក្ខ័ ក្នុងច្រកនីមួយៗដាក់បាយ ១ ពំនូត, បារី ១, ស្លាម្លូ ១, អុចធូប ១ សសៃ, ទៀន ១ ផង យកសំពត់សក្រាលអង្គុយស្មឹង្គស្មាធិបរិកម្មព្រះ គាថានេះផ្ជុំពល ឲ្យបាន ១០៨ ចប់សាចទឹក សាចផ្កាទៅលើសិរសាពួកពល សូមឲ្យបុណ្យរិទ្ធិជួយ ដេញសត្រូវឲ្យវាបរាជ័យចាលចាញ់គ្រប់ពេលវេលា ។
ផ្កាដែលជ្រុះធ្លាក់ទៅនោះ ពួកពលគួររើសទុកកំដរប្រាណជាវត្ថុសក្តិសិទ្ធ គប្បីថែរក្សាឲ្យគង់ អ្នកណារើសបានផ្កាអីយកផ្កា នោះទៅ រក្សាទុកចុះ ( អាគមផ្សំអាយុបាន ) ។
(៨) អសសរសតិសតុ ភស្មិពុទ្ធគុណំ អសសរសតិសតុ ភស្មិចធម្មីកំ អសសរសតិសតុ ភស្មឹចសំឃានំ អសសរសតិសតុ ទ្វំរវិវផ្ផយេតិ ។
*. ព្រះគាថានេះ ឈ្មោះមហានិយម លោកគ្រូវត្តភ្នំសំពៅ លោកមានពុទ្ធដីការថា ” ស្តេចស្នេហ៍ ” មានគុណានុភាព ធ្វើឲ្យសត្រូវក្លាយ មកជាមិត្រ បរិកម្ម ៨ ចប់ផ្លុំបាតដៃឈ្លីមុខបានទៅជាស្នេហ៍មុខ សេពដុំថ្មចោលទៅទិសទាំង ៨ បន្ទច់បង្អាក់សត្រូវឲ្យវិលត្រឡប់ទៅក្រោយវិញ សត្វកាចធ្វើវាឲ្យទៅជា ស្លូតវិញ សេពពំ-នូតបាយឲ្យវាឆីគ្រប់ ៣ ដង មនុស្សដែលជួញចិត្តសត្រូវនិងយើង សេពដោយកំណាត់ឈើកាច់មកពីមែកថ្មីៗ ដាក់ទទឹងមាត់ទ្វាររបង នឹង រលត់រលាយអស់កំហឹងចំពោះយើង ។
(៩) បិយោទេវមនុស្សានំ បិយាព្រហ្មានមុត្តមោ បិយោនាគសុបន្មានំ បិនិន្ទ្រិយំនមាមិហំ ។
*. គាថានេះហៅថា ” ព្រហ្មភគ្គ ” សំរាប់បរិកម្មចូលព្រៃភ្នំស្នាក់នៅក្នុងទីរហោស្ថាន ដាក់ស្នេហ៍ព្រាយ អ្នកតាអារក្ខ័ ដាក់ស្នេហ៍សត្វសាហាវពាល យង់ឃ្នង កុំឲ្យវារំលោភបៀតបៀន បញ្ចូលចិត្តទេព្តា មារ ព្រហ្ម គ្រុឌ នាគ ឲ្យធ្វើស្និទស្នាលមេត្រីមកកាន់យើង ជួយឧបត្ថម្ភគាំទ្រយើង ស្រឡាញ់រាប់រក យកយើងជាមិត្រមេត្រីគ្រប់កាលវេលា ។
(១០) នរនរាហិតំទេវំ នរទេវេហិបូជិតំ នរានំកាមបង្កេហី នរាជិតំនមាមិហំ ។
*. គាថានេះហៅថា ” ជ័យលាភី ” សំរាប់សេពផ្កាសំប៉ា ឬក្រមួន ទឹកអប់លាបខ្លួនប្រាណក្នុងពេលចូលទីប្រជុំដើម្បីសូមជោគលាភអំពីនរ ជន ទេព្តា សូមផលប្រយោជន៍កើតមាន ពីសំណាក់នរជន ទេព្តាសូមឲ្យពួកអ្នកចងចិត្តប្រទុស្តលុះក្នុងអំណាច សេចក្តីកោតខ្លាចចាលចាញ់អានុភាពយើងហោង ។
(១១) ឃដេសិ ឃដេសិកន្តារ មអឧ យូហាយម៉ាបន្សាប ពុទ្ធំវិសាផោត ផុយផាយ សត្រូវវិនាសន្តិ ។ ឃដេសិ ឃដេសិកឆ្តារ អមឧ យូហាយម៉ាបន្សូន្យ៍ ធម្មំវិសារផាត់ ផុយផាយ សត្រូវវិនាសន្តិ ។ ឃដេសិ ឃដេសិកឆ្តារ ឧមអ យូហាយម៉ាបន្សាត់ សំយំ វិសារផាត់ផុយផាយ សត្រូវវិនាសន្តិ ។
*. គាថានេះហៅថា ” បន្សាបពិសពាល ” សំរាប់បរិកម្មសេពទឹកលប់មុខ ស្រោចក្បាល ស្រពប្រាណ នៅពេលណាដែលយើងមានពិភាល់ក្នុងចិត្ត គិតក្រែងសត្រូវពាលសាមាន្យវាប្រុងយាយីយើង តាមច្រកអមក្តី តាមផ្លូវងងឹតក្តី តាមទីប្រយោល ឬកៀកក្តីដោយអំពើណា របៀបណាក៏ដោយ សូម្បី សត្រូវប៉ងបំពុលយើងដោយថ្នាំក្តី ដោយសីលមន្តវាក្តី ក៏មិនអាចវាធ្វើយើងបានឡើយ វាមុខជាសាបរលាប សុញ្ញគំនិតបោះបង់គម្រោងការនោះចោលជា អសាបង់ទៅវិញ ចូរព្យាយាម បរិកម្មជាប្រក្រតីទៅ ។
(១២) បុរិបទិសំ អរហន្តោ សម្ពុទ្ធោ អាគនេយ្យកំ ទក្ខិណេ ចវិជ្ជា ចរណសម្បន្នោ សុគតោ និហរតីយកៈ បច្ចិមស្មឹលោកវិទូ ពាយព្វេចអនុត្តតរា ឧត្តរេ បុរិសទម្មសារថិ ឦសាណេសត្ថាទេវមនុស្សានំ រក្ខតោហេដ្ធិមស្មឹទិសាពុទ្ធោ ឧត្តរា ភគ្គវា យថានញ្ច តថាការសទារក្ខន្តុមេសទា ។
គាថានេះនាមហៅថា ” ទិសនាមករណៈ ” សំរាប់បរិកម្មរំលឹកព្រះពុទ្ធ នាមតាមទិសទាំង ១០ សូមតេជានុភាពតាមថែរក្សានៅពេលមានអាសន្ន អន្ធការលោកថា បរិកម្មឲ្យបាន ១០៨ ចប់ ទិសដៅរបស់យើងនិងបានសម្រេចតាមគោលដៅយើង ពិសេសបើចរទៅកាន់ទិសណាយើងគប្បីតម្រង់ស្មារតី បរិកម្មពុទ្ធនាមសំរាប់ទិសនោះ អត់ដង្ហើមងើយមុខមើលមេឃឲ្យបាន ៩ ចប់ រួចហើយសឹមឈានជើងដើរទៅឧបសគ្គយ៉ាងណាៗ នឹងបរវាសជៀសឆ្ងាយ ថាបើយើងមានគោលដៅយ៉ាងណា យើងធ្វើការ គារវៈរំលឹកជាចុងក្រោយថា សូមសំរេចសមបំណង រួច ហើយចេញដំណើរទៅចុះ ។
*. តាម ពុទ្ធដីកាលោកតា ( អ៊ុក ) លោកថាបើមេឃចង់ភ្លៀងពីខាងទិសណា ឬខ្យល់ព្យុះមកពីទិសណា សូមភាវនាពុទ្ធនាមតាមទិសនោះបើក ភ្នែកបែរមុខទៅចំទិសនោះដោយចងមានៈយ៉ាងរឹង ឲ្យបាត់ខ្យល់ បាត់ភ្លៀង ភាវនាលុះត្រាតែបាត់ដូច បំណងប្រាថ្នា សុំឈប់ភាវនា ។
បើ ឮថាសត្រូវវាបំពានចូលមកពីខាងទិសណាយើងគប្បីភាវនាឈរតម្រង់កាយ ឲ្យត្រង់ ស្រូបដង្ហើមចូលឲ្យវែង សង្រួមកាយឲ្យនឹង យកមេជើងស្តាំសង្កត់លើមេជើងឆ្វេងឲ្យជាប់ភាវនាជាមួយនឹងដង្ហើមចេញ ឲ្យបានច្រើនដងលុះអស់ចិត្តហើយសឹមបង្អង់ឈប់ធ្វើយ៉ាងនេះសត្រូវវា អហោសិកម្ម ។
បើចេញទៅស្វែងលាភលក់ដូរសារពើវត្ថុ គប្បីភាវនាដៅពុទ្ធនាមតាមទិសឲ្យបាន ៩ ចប់ រួចសឹមចេញទៅកាន់ទិសលាភផល នឹងកើតមាន សមប្រាថ្នា ។
ការហ្វឹកហាត់ ក្នុងករណីពិសោធន៍ លោកថាកាលណាយើងចង់ដឹងគុណភាពសក្តិសិទ្ធិ គប្បីឈរសម្រឹងភាវនាពុទ្ធនាមតាមទិសដូចជាយើងមាន បំណង ទៅកាន់ទិសបូព៌ យើងឈរបរីកម្មស្រូបដង្ហើមចូលនូវពុទ្ធនាម ” បុរិម ទិសំអរហន្តោ ” ឲ្យបាន ៩ ចប់ រួចហើយសឹមឈានជើងដើរទៅ បើជូបអ្នក ណាដើរមកតាមផ្លូវ យើងគប្បីសង្កេតអាកប្បកិរិយាអ្នកនោះមកកាន់យើង តើមានសភាពដូចម្តេចដែរ ។ យើងដៅទិសណា សូមភាវនាតាមទិសនោះ អានុភាពអាចកើតមានដល់យើងជាប្រាកដ ។
(១៣) ឥតិបិសោ ភគ្គវា អរហហំ ឥតិបិសោ ភគ្គវា សម្មាសម្ពុទ្ធោ ឥតិបិសោ ភគ្គវា វិជ្ជាចណសម្បន្នោ
* ឥតិបិសោ ភគ្គវា លោកវិទូ ឥតិបិសោ ភគ្គវា អនុត្តរោ ឥតិបិសោ ភគ្គវា បុរិសទម្មសារថី ឥតិបិសោ ភគ្គវា សត្ថាទេវមនុស្សានំ ឥតិបិសោ ភគ្គវា ពុទ្ធោ
* ឥតិបិសោ ភគ្គវា ភគ្គវាតិ
នេះហៅថា ” ឥតិបិសោពេញអង្គ ” មានតេជានុភាពខ្លាំងក្លាណាស់ បើបានភាវនាអង្គនីមួយៗឲ្យបាន ១៨០ ចប់ មានសិទ្ធានុភាពដោយស្ថាន យ៉ាងនេះ :
* បើចង់ឈ្នៈបច្ចាមិត្រ ទោះប្រយោលក្តី ចំពោះមុខក្តី សូមបរិកម្ម ” ឥតិ ។ល។ អរហំ ” ស្រូបដង្ហើមចូលឲ្យបាន១០៨ ចប់ លុះគ្រប់កំណត់ ហើយផ្លុំបាតដៃទាំងពីរឈ្លីមុខ រួចចេញមុខបង្ហាញសត្រូវចុះ ព្យាយាមធ្វើយ៉ាងនេះឲ្យបាន ៣ ទៅ ៤ ដង សត្រូវប្រែក្លាយជាមិត្រវិញ ។
* បើចេញទៅប្រតិបត្តិការផ្សេងៗ តាមទីជិតឆ្ងាយជាផ្លូវឃោសនាក្តី ណែនាំមហាជន ឲ្យជួយបំពេញកិច្ចការក្តី ហើយខ្លួនយើងចង់ឲ្យគេនិយម ជឿស្តាប់សូម បរិកម្មថា: ” ឥតិ ។ល។ សម្មាសម្ពុទ្ធោ ” ឲ្យបាន ១០៨ ចប់ ផ្លុំបាតដៃហើយឈ្លីទ្រូងយើងៗនឹងមានអំណាច បាន គេកោតសរសើរហោង ។
* បើមានប្រាថ្នាឲ្យគេអាណិតស្រឡាញ់ រាប់រកយកជាមេត្រី ឬឲ្យគេអនុគ្រោះ ជួយទំនុកបំរុងតាមការគួរដល់សមត្ថភាព ឬគេអាលឹកអាល័យ សូមភាវនាថា : ” ឥតិបិ ។ល។ វិជ្ជាចរណសម្បន្នោ ” ឲ្យបាន៥០ចប់ សេពផ្លុំដោយទឹកសុទ្ធ ឬទឹកអប់ ប្រេង ក្រមួនលាបសក់ទៅកាន់ស្រុកឆ្ងាយដែលមិនធ្លាប់ ស្គាល់អ្នកណាសោះអ្នកស្រុកនិងចិត្តមេត្រីស្រឡាញ់ទុកជាញាតិសន្តាន យ៉ាងកក់ក្តៅ ។
* បើរៀបចំដំណើរទៅកាន់ទីជិតឆ្ងាយ ទោះកាត់ចំណោម ពួកអន្ធពាលក្តី កាត់មុខសត្វសាហាវក្តី សត្វកាចវា ដេញតម្រង់មករកយើងក្តី លោក ឲ្យភាវនាថា : ” ឥតិបិសោ ។ល។ សុគតោ ” ស្រូប ដង្ហើមចូលឲ្យបានគ្រប់ម៉ាត់ត្រាតែសត្វនោះវាត្រឡប់ជាដាក់ឬក ស្លូតមករកយើង សឹមឈប់ភាវនា ហើយ យើងភាវនាដើរ ទៅកុំងាកក្រោយឡើយ ។
* បើចង់ដឹងល្បិចកលឧបាយគេបំរុងធ្វើមកលើយើងយ៉ាងណាៗជាការណ៍ដូចម្តេច ព្រោះយើងស្តាប់តែសំដីគេមើលចិត្តគេមិនយល់យើងភាវ នាពុទ្ធនាមនេះមុននឹងជាន់កម្មជណ្តើរឡើងផ្ទះបរិកម្មថា :
– ” ឥតិបិ ។ល។ លោកវិទូ ” ឲ្យបាន ៩ ចប់ជាមុន លុះឡើងទៅដល់លើផ្ទះ ឈរ ឬអង្គុយភាវនាក្នុងចិត្ត សម្លក់ មុខគេកុំ ប៉ប្រិចភ្នែក កាលណា គេមើលតបមកយើង គេមុខជាបញ្ចេញអាការឲ្យយើងដឹងតាមដោយប្រការណាមួយមិនខាន ។ តាមដីកាលោកតាអ៊ុកថា មុននិងបរិភោគ បាយ ទឹក គេសូត្រផ្លុំជាមុនទៅ គ្រឿងពិសពុល និង ហុយផ្សែង ឬ ឡើងពពុះជាមិនខាន បើអំពើអម្ពន្ធ ក៏ ធ្វើយើងមិន ត្រូវដែរ ។
– ” ឥតិបិសោ ។ល។ អនុត្តរោ ” បរិកម្ម ១៩ ចប់ជានិច្ច នៅពេលភ្ញាក់ពីដំណេក ដោយសេពទឹកលប់មុខមាន ជោគជ័យ មានតេជៈញ៉ាំងអ្នកផង ឲ្យមេត្រីរាប់អានយកយើងជាមិត្រជួយឈឺឆ្អាលយើង ។
– ” ឥតិបិសោ ។ល។ បុរិសទម្មសារថិ ” បរិកម្មតាមកម្លាំង ( កម្លាំងថ្ងៃអាទិត្យ ៦, ច័ន្ទ ១៥, អង្គារ ៨, ពុធ ១៧, ព្រហស្បតិ៍ ១៩, សុក្រ ២១, សៅរ៍ ១០ ចប់ ) ។ (១) ថ្ងៃសេពឈមមុខទៅកាន់ទិសទេព្តាស្ថិតជាមន្ត្រីស្នេហ៍ នាហ្មឺនសព្វមុខមន្ត្រីពេញចិត្តផ្តល់ផលប្រយោជន៍យ៉ាងគាប់ចិត្ត បើចូលទៅកាន់មន្ទីរ ស្ថានអ្នកធំកុំងាកក្រោយឲ្យសោះ ។
– ” ឥតិបិសោ ។ល។ សត្ថាទេវមនុស្សានំ ” បរិកម្ម ១០៨ ចប់ ក្នុងពេលប្រាស់ខ្លួនគេង នឹងកាលភ្ញាក់ពីគេង ឬសេពផ្លុំទឹក លប់មុខ ស្រោចក្បាល បើព្យាយាមធ្វើយ៉ាងនេះបានជានិច្ចកាល លោកថាមានសិរីសួស្តី ពួកមនុស្ស នឹង ទេព្តា ចោមរោមស្រឡាញ់ រាប់អាន ជួយការពា ររក្សាជាប្រក្រតី ។