មួយសប្តាហ៍ មាន៧ថ្ងៃ តើកាត់សក់ថ្ងៃណាល្អ? ហើយ ឆ្នាំណាមិនគួរកាត់សក់ថ្ងៃណា !
១.កាត់សក់ចំថ្ងៃអាទិត្យ ៖ នឹងមានអាយុយឺនយូរសុខភាពរឹងប៉ឹង មាំមួន ប្រាសចាកពីរោគាព្យាធិព្រមទាំងមានសម្បត្តិច្រើន ។ ហើយ ឆ្នាំ ជូត នឹង មមែ មិនគួរកាត់សក់ថ្ងៃអាទិត្យ ! ជាថ្ងៃអន្សារ !
២.កាត់សក់ចំថ្ងៃច័ន្ទ ៖ នឹងមានតែលាភសំណាង ឬអាចឈ្នះរង្វាន់ជាទីគាប់ចិត្ត ។ ហើយ ឆ្នាំ ឆ្លូវ នឹងវក មិនគួរកាត់សក់ថ្ងៃ ច័ន្ទ ជាថ្ងៃ អន្សារ !
៣.កាត់សក់ចំថ្ងៃអង្គារ ៖ នឹងមានតេជះ ឫទ្ធិអំណាចមានគេខ្លបខ្លាច ប៉ុន្តែអ្នកមានរាសីទាប ហាមកាត់ថ្ងៃនេះដាច់ខាត ព្រោះអាចបង្កជាគ្រោះទៅវិញ ។ ហើយឆ្នាំខាល នឹងរកា មិនគួរកាត់សក់ថ្ងៃ អង្គារ ជាថ្ងៃ អន្សារ !
៤.កាត់សក់ចំថ្ងៃពុធ ៖ មិនល្អទេ លាភសំណាងផ្សេងៗ ដែលបម្រុងនឹងហូរចូល នឹងរលាយបាត់ ហើយជំនួសមកវិញដោយសេចក្តីទុកមកដាក់ខ្លួន ប៉ុន្តែចំពោះអ្នកកើតថ្ងៃពុធ និងថ្ងៃសុក្រ គឺល្អទៅវិញ ។
ហើយឆ្នាំ ថោះ នឹងចរ មិនគួរកាត់សក់ថ្ងៃពុធ ជាថ្ងៃ អន្សារ !
៥.កាត់សក់ចំថ្ងៃព្រហស្បតិ៍ ៖ នឹងមានទេវតា ព្រមទាំងវត្ថុស័ក្តិសិទ្ធ តាមជួយថែរក្សា បើអ្នកមានរៀបគ្រូបាធ្យាយនៅក្នុងផ្ទះទៀត នោះអ្នកនឹងមានស្នេហ៍មុខ ទៅណាមកណា មានគេរាប់អានចំពោះអ្នកកើតថ្ងៃពុធ និងថ្ងៃសុក្រ គឺល្អទៅវិញ ។ ហើយឆ្នាំ រោង នឹងកុល មិនគួរកាត់សក់ថ្ងៃ ព្រហស្បតិ៍ ជាថ្ងៃអន្សារ !
៦.កាត់សក់ចំថ្ងៃសុក្រ ៖ នឹងមានមន្តស្នេហ៍ ដែលជាទីស្រឡាញ់នៃមនុស្សទាំងពួង បើមានជម្ងឺដង្កាត់ផ្សេងៗ នឹងបានជាសះស្បើយ ព្រមទាំងនាំលាភជូនដល់គ្រួសារទៀតផង ។ ហើយឆ្នាំ មម្សាញ់ មិនគួរកាត់សក់ថ្ងៃ សុក្រ ជាថ្ងៃអន្សារ !
៧.កាត់សក់ចំថ្ងៃសៅរ៍ ៖ ប្រពៃបំផុត គិតអ្វីៗឬធ្វើកិច្ចការងារអ្វីនឹងបានសម្រេចតាមបំណងប្រាថ្នា នឹងមានសិរីមង្គល ភាពសំណាងល្អ ប៉ុន្តែបើអ្នកមានរាសីទាប ឬហៅម្យ៉ាងទៀតថា រាសីស្រុតចុះ គឺអាចនាំរឿងសៅម្មងចូលផ្ទះ ៕ ហើយ ឆ្នាំ មមី មិនគួរកាត់សក់ថ្ងៃ សៅរ៍ ជាថ្ងៃ អន្សារ !