ការផ្តើមអាជីវកម្ម មិនពឹងតែទៅលើលុយ មួយមុខទេ ដំបូងសំខាន់ នោះគឺ គំនិត នៃការរកលុយ បុគ្គលជាច្រើនបានតស៊ូស្វាះស្វែងរកប្រាក់ ឬសន្សំប្រាក់ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេ ប៉ុន្តែវាមិនមែនត្រឹមតែជាការរកថវិកាដើម្បីធ្វើអាជីវកម្មនោះទេ អ្វីដែលអ្នកធ្វើអាជីវកម្ម ត្រូវមាននោះគឺ មានជំនឿទូទៅមួយថា គឺថាអ្នកត្រូវមាន ឬស្វែងរកគំនិតដែលអាចទទួលយកបានមួយទៀត។
គ្រប់គ្នាដឹងស្រាប់ហើយភាពជោកជ័យ មិនងាយកើតឡើងឯងៗនោះ គឺកើតចេញពីការពុះតស៊ូយ៉ាងស្វិតស្វាញណាស់ទំរាំបានទទួលជោកជ័យ។ ដូចមានពាក្យមួយឃ្លាបានពោលថា៖ បើអ្នកចង់ជោកជ័យ ប៉ុនដំបូក អ្នកត្រូវប្រឹងប្រែង អោយប៉ុនភ្នំសិន។ នេះសបញ្ជាក់ថា ការជោកជ័យគឺប្រឹងណាស់ ស៊ូណាស់ អត់ធន់ណាស់ទើបយើងទទួលបានផង។
ក្នុងន័យរបស់អ្នកធ្វើអាជីវកម្ម ត្រូវធ្វើទើបបាន អ្នកប្រឹងទើបមាន ដូច្នេះត្រូវមាន ឬស្វែងរកគំនិតដែលអាចទទួលយកបាន និងចំណេះដឹងហិរញ្ញវត្ថុផងដែរ ដែលមើលទៅរៀងពិបាកបន្តិចសម្រាប់អ្នកទើបចាប់ដំបូង ។
*. ជំហានទី ១- បំផុសគំនិតថ្មីៗរបស់អ្នក ៖ ការបំផុសគំនិត គឺជាបច្ចេកទេសដ៏មានឥទ្ធិពលមួយ នៅពេលនិយាយអំពីគំនិតអាជីវកម្មថ្មីៗ ប៉ុន្តែមុនពេលអ្នកបំផុសគំនិតនេះ អ្នកត្រូវកំណត់ និងសួរខ្លួនឯងនូវសំណួរទាំងនេះអ្វីដែលខ្ញុំពូកែ ? អ្វីដែលខ្ញុំចង់ធ្វើ ?
*. ជំហានទី ២- បញ្ចូលគំនិតពីរទៅជាគំនិតតែមួយ ៖ តាមទស្សនៈរបស់ជំនាញបានឱ្យដឹងថា ការបង្កើតគំនិតអាជីវកម្មថ្មី និងអាជីវកម្មដែលទទួលបានជោគជ័យហើយនោះ វាអាចនឹងមានផលលំបាក ប៉ុន្តែប្រសិនបើអ្នកព្យាយាមបញ្ចូលគ្នានូវគំនិតទាំងពីរនេះ គឺវាដូចជាអ្នកផ្តល់កំណើត ឬផ្តល់ពន្លឺអ្វីមួយ ដែលមើលទៅប្លែកបំផុត ដូចជាខ្មៅដៃជាមួយគ្រាប់រុក្ខជាតិ ។
*. ជំហានទី ៣- ស្រាវជ្រាវទៅលើតម្រូវការសាធារណៈ ៖ ក្នុងករណីនេះអ្នកត្រូវសម្រេចចិត្តថា តើទស្សនិកជន ឬអតិថិជន ដែលជាគោលដៅរបស់អ្នកជានរណា និងក្រុមអាយុរបស់អតិថិជន មានន័យថាគោលដៅអតិថិជនរបស់អ្នក ទៅលើយុវជន វ័យកណ្តាល ឬមនុស្សចាស់ ឬក៏តម្រូវគ្រប់វ័យ និងគ្រប់ភេទ ។
*. ជំហានទី ៤- អ្នកត្រូវតែស្តាប់ហេតុផល និងបង្ហាញការចាប់អារម្មណ៍ចេញពីខ្លួនឯង ៖ ជាការពិតមានម្ចាស់អាជីវកម្មជាច្រើន គឺតម្រូវតាមអតិថិជន ជាជាងការដែលខ្លួនឯងចង់ផ្តល់ឱ្យអតិថិជន (មានន័យថា ចង់ធ្វើអ្វីប្លែកៗសម្រាប់អតិថិជន ប៉ុន្តែមានអតិជនខ្លះ គាត់មិនព្រមទទួលយកនោះទេ) ។
*. ជំហានទី ៥- មើលទៅអនាគត ឬមានចក្ខុវិស័យវេងឆ្ងាយ ៖ បច្ចេកវិទ្យាព័ត៌មាន គឺជាឧបករណ៍មួយ ដែលអភិវឌ្ឍល្បឿនឬជួយពន្លឺនូវកិច្ចការជាច្រើន ដែលយើងមិនអាចនឹកស្មានដល់កាលពី ៥ ឬ ១០ ឆ្នាំមុន តែឥឡូវវាត្រូវបានគេប្រើជាទូទៅសម្រាប់ការកម្សាន្ត ដូចជាកម្មវិធី AI-driven face-swap ជាដើម ប្រសិនបើអ្នកប្រឡូកក្នុងវិស័យដូចជាបច្ចេកវិទ្យា ឬព័ត៌មានវិទ្យា អ្នកអាចស្រាវជ្រាវថា តើបច្ចេកវិទ្យា និងវេទិកាអ្វីខ្លះ កំពុងទទួលបានប្រជាប្រិយភាពនិងមុខងារអ្វីខ្លះដែលបង្កើតឱ្យមានអ្វីៗប្លែក ។
*. ជំហានទី ៦- ប្រើភាពច្នៃប្រឌិតរបស់អ្នក ៖ អ្នកមិនចាំបាច់ជាសិល្បករ ក្នុងការមានគំនិតច្នៃប្រឌិតនោះទេ តែអ្នកគ្រាន់តែត្រូវការគំនិតនៃការចាប់ផ្តើម គិតអំពីរបៀបធ្វើធម្មតាៗ ដែលអាចអនុវត្តបាន នៅក្នុងបរិយាកាសមិនធម្មតាទៅបានហើយ ។
*. ជំហានទី ៧- មើលជុំវិញខ្លួនអ្នក ៖ ជាការពិត គំនិតមាននៅគ្រប់ទីកន្លែង វាអាចមាននៅក្នុងបរិយាកាសធម្មជាតិ ប្រព័ន្ធផ្សព្វផ្សាយ តន្ត្រី នៅផ្ទះ កន្លែងធ្វើការ ភោជនីយដ្ឋាន ឬកន្លែងដែលអ្នកចូលចិត្តទៅទស្សនាជារៀងរាល់ថ្ងៃ ។
នៅពេលដែលអ្នកបញ្ចូលចំណេះដឹង ជំនាញ ចំណង់ចំណូលចិត្ត និងនិន្នាការនាពេលអនាគត នោះវានឹងមិនមានបញ្ហាក្នុងការស្វែងរកគំនិតសម្រាប់ការចាប់ផ្តើមអាជីវកម្មនោះទេ ហើយវាអាចឱ្យអ្នកក្លាយជាមនុស្សថ្មី និងអាចធ្វើឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងរឹងមាំថែមទៀតផង ៕