៥៩ ម៉ូតពុម្ភអក្សរខ្មែរ៖ by Yong Yeang (Ang Penh / Ang Yeang / Ang Peanorent) យ៉ុង យាង (អង្គ ពានរេន្ទ្រ)
ពុម្ភអក្សរខ្មែរបានធ្វើទំនើបកម្មគួរអោយកត់សំគាល់ តាំងពីចារលើសិលារ លើសាស្ត្រាស្លឹករឹត សរសេរដោយដៃលើផ្ទាំងក្រដាស រហូតផ្លាស់មកវាយតាមអង្គុលីលេខ និងមានអក្សរយូនីកូដខ្មែរក្នុងឧបករណ៍អេឡិចត្រនិចសឹងគ្រប់ប្រភេទ។
អោយតែនិយាយដល់ពុម្ភអក្សរខ្មែរ ខ្ញុំក៏មិនភ្លេងទេដល់លោក ដាញ់ ហុង ជាបិតាស្ថាបនិកពុម្ព ឬ Font អក្សរខ្មែរ (Khmer Unicode) ដែលយើងទាំងអស់គ្នាប្រើរាល់ថ្ងៃ ហើយក៏ជាអ្នកមានស្នាដៃជាច្រើន ជាពិសេសគឺពុម្ភអក្សរខ្មែរដែលត្រូវបានទទួលស្គាល់ដោយ Google និងបានដាក់ឲ្យប្រើប្រាស់ជាពុម្ពអក្សរខ្មែរប្រចាំនៅលើ Google Font។
តែម្នាក់ក្នុងចំណោមអ្នកបង្កើត ពុម្ភអក្សរខ្មែរផ្សេងទៀតនោះ គឺ យ៉ុង យាង ៥៩ម៉ូតនេះគឺខ្ញុំពេញចិត្តស្តូកតែម្តង។ លោកបានបង្កើតអោយមានកាន់តែសំបូរបែបនៃទម្រង់ម៉ូតអក្សរ រចនាយ៉ាងល្អឯង គួរជាទីពេញ និងជ្រះថា្លចំពោះស្នាដៃកូនខ្មែរម្នាក់នេះ។
ខាងក្រោមនេះគឺម៉ូតដែលខ្លះនៃក្បាច់រចនាអក្ខរខ្មែរ ដែលជាទឹកដៃរបសលោក យ៉ុង យាន។
៚ ទាញយក៥៩ពុម្ភអក្សរ យ៉ុងយាង ៚