មនោមយិទ្ធិ
មនោមយិទ្ធិជាវាក្យសព្ទខាងព្រះពុទ្ធសាសនា មានន័យថា «ឫទ្ធិដែលសម្រេចដោយចិត្ត» តែអត្ថន័យនៅក្នុងការប្រែពីពាក្យ«Will Power»នេះសំដៅដក់អំណាចដែលធ្វើឲ្យអ្វីៗសម្រេចផល ដែលកើតពីកម្លាំងចិត្តរបស់មនុស្សម្នាក់ណានោះ។
ការហាត់អំណាចចិត្ត ឬមនោមយិទ្ធិឲ្យក្លាយទៅជាម្លាប់
គឺជាអ្វីដែលមានគុណតម្លៃបំផុតក្នុងជីវិតមនុស្ស
ហើយមានភាពសំខាន់ខ្លាំងជាងការវ៉ឹកហាត់ចំណេះដឹង
ឬវ៉ឹកហាត់ក្នុងផ្លូវផ្សេងទៀតទាំងអស់
ព្រោះផលសម្រេចគ្រប់យ៉ាងមានមនោមយិទ្ធិជាគ្រឹះ។ អ្នកដែលមាននោមយិទ្ធិ
គឺជាមនុស្សមានប្រៀបលើអ្នកដទៃ ប្រៀបដូចជាមានកន្សែងបក់កន្សែងបោយអញ្ចឹង។
មធ្យោបាយវ៉ឹកហាត់មនោមយិទ្ធិមានដូចខាងក្រោម៖
១) វ៉ឹកហាត់តាំងក្តីប្រាថ្នានូវអ្វីដែលខ្លួនបានប៉ានស្មានថា
អាចនឹងធ្វើទៅបានដោយកម្លាំងថ្វីដៃរបស់ខ្លួនឯងផ្ទាល់
ហើយតាំងចិត្តយ៉ាងជាក់លាក់ធ្វើកិច្ចការនេះឲ្យបានសម្រេច។
ហាត់ធ្វើញយៗដោយជ្រើសយកពីងាយទៅមុន ដូចជា៖ ការដើរដោយជើងនៅលើថ្នល់
សម្លឹងមើលផ្លាកសញ្ញាខាងមុខ ហើយតាំងចិត្តទៅឲ្យដល់ផ្លាកសញ្ញានោះ។
ការធ្វើដូច្នេះមើលទៅហាក់ដូចជាងាយស្រួសណាស់
ប៉ុន្តែវាអាចជួយក្នុងការវ៉ឹកហាត់ចិត្តឲ្យស៊ាំងនឹងផលសម្រេច
ហើយកាលបើស៊ាំងញយៗ ក៏នឹងមានកម្លាំងកើនច្រើនឡើង។
២) គិតប៉ងធ្វើអ្វីមួយត្រូវធ្វើឲ្យបាន
ពោលគឺត្រូវតាំងចិត្តធ្វើទាល់តែបានសម្រេច
បើទោះជាមានឧបសគ្គច្រើនប៉ុនណាក៏ដោយ
បើទោះជាត្រូវធ្វើដល់ទៅរាប់រយរាប់ពាន់ដង
ក៏នៅតែព្យាយាមធ្វើទាល់តែបានសម្រេច។
៣) មិនយកកិច្ចការមកធ្វើម្តងច្រើនមុខព្រមគ្នាទេ
គឺជ្រើសរើសធ្វើអ្វីតាមលំដាប់នៃភាពសំខាន់
ហើយព្យាយាមធ្វើដោយមានសមាធិ។
៤) ត្រូវសង្ឃឹមលើខ្លួនឯង ពឹងខ្លួនឯង និងជួយខ្លួនឯងគ្រប់ពេលវេលា
ព្រមទាំងមានជំនឿជាក់លើខ្លួនឯង៕
ការហ្វឹកហាត់ដាស់មនោមយិទ្ទិអោយកើតឡើង
មនោមយិទ្ទិតែងស្ថិតនៅក្នុងខ្លួនមនុស្សទូទៅ រួចជាស្រេចហើយ បើមិនតិចឬ
ក៏ច្រើនដែរ។ មនោមយិទ្ធិជាវិជ្ជាដ៍មានតម្លៃ មិនចេះខូចខាត មិនចេះបាត់បង់
កាលណាគេដាស់អោយកើត មានហើយ មនោមយិទ្ធិនឹងស្ថិតនៅក្នុងខ្លួន
បុគ្គលនោះជាប់ជានិច្ច។ ប្រយោជន៍ដែលបានមកពី មនោមយិទ្ធិ
មានតម្លៃធំឥតគណនា។
វិធីបណ្តុះមនោមយិទ្ធិអោយកើតឡើងមានជាថ្នាក់ៗដូចតទៅ៖
១. រៀបការគិតអោយមានរបៀប
២. ហាត់ចិត្តអោយក្លៀវក្លា
៣. បំរុងរាងកាយ
៤. បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
៥. បំរុងសសៃប្រសាទ
៦. ហាត់ចិត្តអោយជាសមាធិ
៧. ហាត់ប្រើការគិតប្រកបដោយខ្សែភ្នែក
៨. រក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
ប្រភព៖ សៀវភៅការអភិវឌ្ឍខ្លួនឯង (ច័ន្ទ ឫទ្ធី)