បញ្ហាមួយចំនួនដែលអ្នកត្រូវដឹង នៅពេលស្វែងរកទីតាំងបើកអាជីវកម្ម

ទីតាំងអាជីវកម្ម ឬស្ថាប័នមួយ គឺជាកន្លែងដែលអតិថិជនរបស់ពួកគេ វាយតម្លៃ ហើយចុងក្រោយទើបទិញផលិតផល ឬសេវាកម្ម។ សម្រាប់អាជីវកម្មដែលមិនត្រូវការទីតាំងច្បាស់លាស់ ឬធ្វើការមិនទៀងទាត់ គឺមិនថ្វីទេ ប៉ុន្តែវាសំខាន់សម្រាប់អាជីវកម្មលក់រាយ ភោជនីយដ្ឋាន និងអាជីវកម្មបែបសេវាកម្មជាច្រើនប្រភេទទៀត។ 

ការស្វែងរកទីតាំងសម្រាប់អាជីវកម្មរបស់អ្នក មិនមែនគ្រាន់តែរើសយកអាគារឲ្យបានស្អាតមួយនោះទេ។ អ្នកប្រហែលជាចង់បើកអាជីវកម្មនៅក្នុងក្រុង ជាយក្រុង តាមដងផ្លូវ ឬនៅតាមកន្លែងផ្សេងៗទៀត ប៉ុន្តែសូមមើលឲ្យបានល្អិតល្អន់សិន។

ចំណាប់អារម្មណ៍ដែលគួរពិចារណា៖ 

ជាយក្រុង៖ តើវាជាតំបន់កំពុងលូតលាស់ខ្លាំង ឬយឺត? តើតំបន់ហ្នឹង សាកសម្យនឹងអាជីវកម្មរបស់អ្នកទេ? តម្លៃជួលអាចទាប ប៉ុន្តែប្រជាជននៅតំបន់ហ្នឹង នឹងអាចទិញផលិតផល ឬសេវាកម្មរបស់អ្នកទេ? 

តាមចិញ្ចើមផ្លូវ៖  អ្នកប្រាកដជាឃើញតូបកាហ្វេតូចៗនៅតាមចញ្ចើមផ្លូវ ស្ទើរតែគ្រប់ផ្លូវនៅក្រុងភ្នំពេញ ប៉ុន្តែមិនមែនតូបកាហ្វេទាំងអស់នោះសុទ្ធតែលក់ដាច់នោះទេ។ តូបកាហ្វេនៅលើចញ្ចើមផ្លូវដែលលក់ដាច់ គឺដោយសារវានៅជិតតំបន់អ្នកធ្វើការ នៅជិតសាលារៀន និងនៅលើផ្លូវដែលសិស្សសាលា និងអ្នកធ្វើការឆ្លងកាត់ជាដើម។ 

ប្រភេទទីតាំង៖ តើអ្នកត្រូវការករិយាល័យធ្វើការ តូបជួល ហាងលក់រាយ ឬឃ្លាំងផ្ទុកទំនិញ? ជាទូទៅ ហាងលក់រាយ ជាកន្លែងដែលមានតម្លៃជួលថ្លៃជាងគេ។

មានចំណុចជាច្រើនដែលអ្នកត្រូវពិចារណា នៅពេលបើកទីតាំងអាជីវកម្ម ខណៈថ្លៃចំណាយលើការជួល គឺជាចំណុចចំបងជាងគេ។ អ្នកត្រូវដឹងថា មានចំណុចបញ្ហាចំនួន ១០ ដែលនឹងអាចប៉ះពាល់ដល់អាជីវកម្មរបស់អ្នក។



Post a Comment

Previous Post Next Post