មនុស្សម្នាក់ៗសុទ្ធតែចង់អោយខ្លួនឯងបានប្រាក់កាសច្រើន ឬយ៉ាងយោចណាស់ក៏មានប្រាស់ចាយវាយពេញដៃដែរ។ ចំណុចនេះនរណាក៏ចង់មានដែរប៉ុន្តែសមត្ថភាពនៃការឈោងចាប់ខុសប្លែកៗគ្នា។ ក្រៅពីសមត្ថភាពការងារ ហុងស៊ុយសម្រាប់ហៅលុយចូលហោប៉ៅជាចំនុចមួយដែលគេជឿជាក់ថាិនចាញ់គ្នាប៉ុន្មានឡើយ។
បើលោកង្នកចង់ហៅប្រាក់អោយចូលកាន់តែច្រើន អ្នកអាចសាកល្បងដូចខាងក្រោ៖
១. ឧស្សាហ៍រៀបចំរបស់របរអោយមានរបៀប
កុំបណ្តោយអោយរបស់របរគេចោលនៅលើតុ។ របស់អ្វីដែលចាស់លែងប្រើការហើយគួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីន្លែងអោយបានត្រឹមត្រូវ។ សូមកុំទុករបស់រាយប៉ោយលើតុ ឬក្លិនឆ្អេះស្អុយនាំតែកើតឧបទ្រពចង្រៃ។
២. កាបូប្រាក់ដែលចាស់ហើយ គួរផ្លាស់ប្តូរថ្មី
កុំប្រើការបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកធ្លុះធ្លាយជាដាច់ខាត។ បើយកល្អបំផុតការប្រើប្រាក់កួរប្រើពណ៍ក្រហម ព្រោះតាមហុងស៊ុយចិន ពណ៍នេះជាពណ៍ល្អលើគេ និងជាពណ៍ ចំរុងចំរើន។
៣. ព្យាយាមនៅក្បែលទឹកអោយបានច្រើន
នេះមិនបានមានន៍យថា អោយលោកអ្នកផ្លាស់ផ្ទះទៅនៅជាប់មាត់ទន្លេ ឬផ្លាស់កន្លែងធ្វើការ នៅក្បែរបន្ទប់នោះទេ គ្រាន់តែអោយរកទូកញ្ចក់ទូដាក់ត្រីមកដាក់អោយចំទិសខាងជើង ក្នុងបរិវេណផ្ទះ។ ឬអាចយករូបភាពទឹកមិនបិទលើ ជញ្ជាំងផ្ទះក៏ជាការស្រេច។
# រករូបភាពទឹកជ្រោះ ឬផ្ទៃសមុទ្រព្យួរ ឬដាក់លើតុ បើលោកអ្នកចង់បន្ថែមង៉ូវហេងនៅកន្លែងធ្វើការអាចរករូវភាពទឹក ជ្រោះដាក់លើតុ ឬព្យួរជញ្ជាំងក៏បាន ជោកសំណាងបានដូចគ្នា។
៤. ជួសជូលកន្លែងខូខាត ត្រងបរិវេណផ្ទះអោយស្អាតជានិច្ច
ត្រង់កន្លែងដែលបាក់បែក ឬខូចខាតត្រូវប្រញាប់ជួសជុលភ្លាម កុំទុកចោលនាំអព្ភមង្គល។ ពិសេសត្រូវពិតានដែលធ្លុះធ្លាយ ឬ បាក់បែកត្រូវប្រញ្ញាប់ជួសជុល ព្រោះគេជឿថានឹងធ្វើអោយប្រាក់កាសធ្លាយចេញអស់ទៅវិញ។
៥. ពណ៏នាំជោកលាភ
ពណ៍ទាំងនេះបានដូច ពណ៍បៃតង ពណ៍ក្រហម ឬពណ៍ស្វាយដែលសុទ្ធតែជាពណ៍ ជោកលាភនិង ប្រាក់កាសចូលមកបានទាំងអស់។ ពណ៍ទាំងអស់នោះអាចប្រើលាភ ឬរបស់តុបតែងផ្ទះក៏បានទទួលផងដូចគ្នា។
ដកស្រងចេញពីសៀវភៅហ៊ុងស៊ុយ