តើអ្នកច្លាប់លឺទេ? អ្នកដែលមិនចេះអក្សរ ច្រើននិយាយប្រាប់គ្នីគ្នាថា : ខ្ញុំឥតចេះអក្សរមួយតួទេ សូម្បីតែនខ្វាក់ក៏ឥតចេះដែរ ។
- ន-ខ្វាក់ ព. បុ. ( ន. ) អក្សរ ន ដែលមានរាងសណ្ឋានកួចខ្វែងជា ត្រីកោណ (បីជ្រុង) (មិនទាន់មានរូបសញ្ញាដំណាងក្នុងគម្រូពុម្ពអក្សរយូនីកូដខ្មែរទេ) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណ ដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្តិសិទ្ធិ សម្រាប់ជួតក្បាលចូលកាន់សង្គ្រាម...។
នខ្វាក់ទាំង ១០៨តួ ឬអក្សរ នៈនាគទាំង១០៨ ជាមេនៃមន្តខ្មែរ ដែលចារតាម យ័ន្តគាថាផ្សេងៗ អក្សរនេះមានតែខ្មែរទេដែលប្រើ ឥណ្ឌាមិនមានអក្សរនេះឡើយ