គ្រូកំណើត និងគ្រូបាធ្យាយ

(ឈ្វេងយល់)

គ្រូកំណើត និងគ្រូបាធ្យាយ 

  • តាំងពីបុរំបុរាណមក ប្រជាជនខ្មែរយើងតែងមានជំនឿនិងគោរពបារមី និងវត្ថុស័ក្តិសិទ្ធដោយប្រសិទ្ធនាម ប្រទេសកម្ពុជា ជាទឹកដីអច្ឆរិយ និងទឹកដីអទិទេព។

មានមនុស្សមួយចំនួនដែលមាននិស្ស័យនិងបារមី ឬដោយមានសំពាយបុណ្យពីអតីត បារមីបានមកគង់នៅថែរក្សា តាំងពីចាប់កំណើតក្នុងផ្ទៃម្តាយ ឬពេលកើតចេញពីផ្ទៃពោះម្តាយរួចហើយ។

គ្រូកំណើត គឺជាបារមីអមតៈ ឬបារមីស្លាប់ ដូចជា ទេវតា ឥស្សី អ្នកសច្ចំង តាបស្ស អ្នកតា ....។ល។ ដែលមកគង់នៅជាមួយមនុស្សនោះតាំងពីមានកំណើតក្នុងពោះម្តាយ។ ខ្លះហៅគ្រូកំណើតថា ជាគ្រូសន្នំ គ្រូសង្វារ ព្រោះនៅពេលប្រសូត្រចេញពីម្តាយមក គេឃើញមានសន្នំមូល ឬសង្វាររុំ ពាក់ឈៀងជាដើម។

គ្រូបាធ្យាយ គឺជាបារមីអមតៈ ឬបារមីស្លាប់ ដូចជា ទេវតា ឥស្សី អ្នកសច្ចំង តាបស្ស អ្នកតា....។ល។

យើងតែងហៅបារមីទាំងអស់នោះថាជាគ្រូបាធ្យាយ ព្រោះលោកមកគង់នៅ តាមថែរក្សាមនុស្ស ឬស្នងនោះ បន្ទាប់ពីបានប្រសូត្រពីពោះម្តាយរួចហើយ។

អ្នកមានគ្រូកំណើត និងគ្រូបាធ្យាយតាមថែរក្សា តែងតែដឹងមុន ឬមានប្រថ្នូលដឹងមុន នូវគ្រោះថ្នាក់ ឬក៏បានចៀសផុតពីគ្រោះថ្នាក់ដោយគិតថាត្រូវដើរផ្លូវផ្សេង ឬធ្វើអ្វីផ្សេង ឬសម្រេចមិនធ្វើអ្វីមួយ ។ល។ ដែលបណ្តាលអោយចៀសផុតពីគ្រោះនោះ។ ម្យ៉ាងទៀត បើសិនជាមនុស្ស ឬស្នងនោះអាចទាក់ទងនិយាយជាមួយញាណឬបារមីបាន គេអាចស្តាប់ឮ ឬ ស្តាប់តាមញាណដឹងថាគ្រូកំណើត ឬគ្រូបាធ្យាយ និយាយប្រាប់អ្វីដើម្បីបញ្ចៀសគ្រោះថ្នាក់។

  • តើធ្វើយ៉ាងណាទើបដឹងថា មនុស្ស ឬស្នងនោះ មានគ្រូកំណើត ឬគ្រូបាធ្យាយថែរក្សា?

បើតាមផ្លូវបារមីអមតៈ លោកតាឧគ្រះ និងសិស្សខ្លះ មានសីល៍បារមីអមតៈ អាចហៅឬយាង គ្រូកំណើត ឬគ្រូបាធ្យាយ ដែលនៅក្នុងមនុស្ស ឬស្នងនោះបាន ដោយអោយលោកប្រាប់ពីឈ្មោះ ជាឥស្សីឬតាបស្សឬអ្នកតា ជនជាតិអី អាយុ មានសីល៍អ្វី ចេះថ្នាំអី...។ល។

  • តើធ្វើយ៉ាងណា ទើបមនុស្ស ឬស្នងនោះ អាចទាក់ទងឬនិយាយជាមួយគ្រូកំណើត ឬគ្រូបាធ្យាយបាន?

គ្រូកំណើត និងគ្រូបាធ្យាយ ភាគតិចណាស់ ដែលមានសីល៍អាចដាក់ញាណអោយមនុស្សឬស្នងនោះ និយាយជាមួយលោកបាន ហេតុនេះ គ្រូកំណើត ឬគ្រូបាធ្យាយត្រូវរងចាំអស់រយៈកាលដ៏យូរ ដើម្បីបានជួបអ្នកមានបុណ្យ ឬបារមីឋានៈខ្ពស់ បំបួសមនុស្ស ឬស្នងងនោះ ដោយដាក់ញាណ និងសីល៍ជាដើម ដើម្បីអោយមនុស្ស ឬស្នងនោះទាក់ទងគ្រូកំណើត ឬគ្រូបាធ្យាយបាន។

  • តើធ្វើយ៉ាងណាដើម្បីអោយមនុស្សដែលមិនមានគ្រូកំណើត ឬគ្រូបាធ្យាយថែរក្សា មានបារមីមកថែរក្សាបាន?

លោកតាឧគ្រះ បារមីឧគ្រះ កាន់បារមី៧៨ ៦៤២អង្គ បំបួសសិស្សតាមផ្លូវបារមីអមតៈ អាចអោយបារមីអមតៈអង្គណាមួយមកបំបួស ឬកាន់ស្នង ឬថែរក្សាមនុស្ស ឬស្នងនោះបាន។

សម្រាប់អ្នកមាននិស្ស័យ តាមផ្លូវបារមីអមតៈ និងបានជួប និងស្គាល់។

ពីបារមី ព្រះខ័ន

Post a Comment

Previous Post Next Post