សីល៥ មានអ្វីខ្លះ?

សីល៥ មានអ្វីខ្លះ? 

សីល ៥ គឺការកាន់​ចរិយាមារយាទល្អ ដោយកាយ  និង ​ដោយវាចា ការមិនប្រព្រឹត្ត​កន្លង វិនយប្បញ្ញត្តិ ក្នុង​ព្រះពុទ្ធសាសនា។ សីល ៥មាន៖ 

១. បាណាតិបាតា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ ករិយាមិនបៀតបៀន ឬយាយីជីវិតសត្វ។

២. អទិន្នាទានា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនកាន់យករបស់ទ្រព្យអ្នកដទៃ។

៣. កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនប្រព្រិត្តខុសនូវសីលធម៌ ក្នុងផ្លូវភេទ។

៤. មុសាវាទា វេរមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនពោលពាក្យកហុក បោកបញ្ឆោតអ្នកដទៃ។

៥. សុរាមេរយមជ្ជប្បមាទដ្ឋានា វេវមណី សិក្ខាបទំ សម្មាទិយាមិ៖ កិរិយាមិនសេពនូវទឹកស្រវឹង ឬគ្រឿងដែលធ្វើឲ្យប្រាជ្ញាថយចុះ ពោលការជក់គ្រឿងញៀន។

សីលទាំង ៥ មានមុខងារខុសៗគ្នា ពិតមែន តែ​ក៏​ជាប់ទាក់ទងគ្នាដែរ ក្នុងការរស់នៅ ដើម្បីអោយ​បានសេចក្តីសុខដល់​ខ្លួនយើងផង និង​សេចក្តីសុខដល់អ្នក​ដទៃ​ផង ហេតុនេះ​យើង​បានជាមានពាក្យហៅសីល ៥​ថា ជា​និច្ចសីល គឺ​សីល​ដែល​គេកាន់​ជានិច្ចការ គឺ​រាល់ថ្ងៃ។ 



Post a Comment

Previous Post Next Post