មន្តនេះ.! ជាវិជ្ជាមួយដែលខ្មែរមានតាំងពីបូរុំបូរាណ ហើយខ្ញុំក៍បានជឿរជាក់ថា វាមានពិត ពូកែសកសិទ្ធ ពិត ហើយក៏ធ្លាប់បានជូបផ្ទាល់ភ្នែក។ ដូចយ៉ាងគាថា គ្រង់សំរិទ្ធ ជាដើម។ កាលណោះមានព្រះសង្ឃមួយអង្គនោះ លោក រលាកទឹកក្តៅ កាលជំនាន់នោះមិនសូវមានពេទ្យច្រើនឯងណា យើងនៅតាមជនបទ បើចង់ទៅពេទ្យទាល់តែទៅទីរួមស្រុក ហើយខណៈនេះយប់ទៀត។ ហើយរលាកទឹកក្តៅគឺខ្លាំងដែរ ជើងលោកមួយចំហៀង និងដៃមួយចំហៀង។ ធម្មតាយើងថារលាកភ្លើង រលាកទឹកក្តៅអីហ្នឹង យើងលាបថ្មាំដុះធ្មេញ ពេលនោះ រកតែថ្នាំដុះធ្មេញនោះ មិនបានផង កាលជំនាន់នោះ។
កាលណុងក៏នៅក្មេងផង សួរគេសួរឯង កាលណោះក៏មានគេប្រាប់ លោកតាម្នាក់នៅចុងភូមិវាល គាត់ចេះមន្តគាថា បែបៗហ្នឹង ក៏នាំគ្នាទៅ។ ឃើញថាបានផលមែន ស្តែងៗមែន លោកដែលរលាកនោះ បាត់ក្តៅ បាត់ក្រហាយ លោកតានោះ ផ្លុំតែពីរថ្ងៃសោះ ជា។ សួរថា ជឿរអត់ បើស្ថានភាពជាអ្នក?
រឿងមួយទៀត ព្រះសង្ឃលោកពស់ចឹង ក៏ចឹងពេលយប់ ពស់នៅលើដើមដូង កាលនោះគេនិយាយពស់នោះ ជាមានពិស ឈ្មោះពស់ធ្លាក់ម្ហោក ពិសខ្លាំង ដើររកគ្រូរពស់ទាំងយប់ ផ្លុំ ពីរបីដង ជា។ នោះថាមិនជឿរ បែបណាបើយើង ឃើញផ្ទាល់នោះ។
នេះហើយដែលយើងគួររក្សារក្បួរខ្នាតហ្នឹងទុកទៅ ថាយ៉ាងហើចក៏គ្រាន់ជាចំណេះដឹងផងដែរ។
៤. ក្បួនសិលសាស្ត្រខ្មែរ