នៅក្នុងវប្បធម៌ខ្មែរនិយាយថា "ខុស គេ"។ បានសេចក្ដីថាអ្នកណាមិន "ដូចគេ គឺខុស"។ មនុស្សនឹង មានអំណត់និងខន្តីច្រើន ប្រសិនបើគេគ្រាន់តែសំលឹងមើលគ្នាត្រឹមលក្ខខ័ណ្ឌ "ប្លែក គ្នា"។
យើងអាចដោះសារថា "ខុស គេ" គឺគ្រាន់តែមានន័យថា "មិនដូចគ្នា ឬ ប្លែកគេ ប៉ុណ្ណោះ", ប៉ុន្តែសូម កត់សំគាល់ ថា, ក្រៅ ពីពាក្យ "ខុស គេ" យើងក៏មានពាក្យថាប្លែក គេ ឬផ្សេង ពី គេដែរ។
ប៉ុន្តែយើងជ្រើសរើសប្រើពាក្យ "ខុស គេ"
វិញ,ពីព្រោះនៅក្នុងអនុសម្បជញ្ញៈរបស់យើងមានការជំនុំជំរះ គេរួចជាស្រេចទៅហើយ។
Tags:
ជ្រុងមួយនៃគំនិត