តើអ្វីជាសមាធិ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន?


សមាធិ មានន័យថាការតម្កល់ចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយ ឬតាមភាសាបាលីមួយបទទៀតថា ភាវនា។ កម្មដ្ឋាន ចែកចេញជាពីរគឺ៖ សមថកម្មដ្ឋាន និងវបស្សនាកម្មដ្ឋាន។

សមថកម្មដ្ឋាន៖ គឺជាហ្វឹកហាត់ចិត្តឲ្យស្ងប់ ការតម្កល់ចិត្តឲ្យមូលក្នុងអារម្មណ៍ណាមួយដែលជាកុសល ការបង្កើនសន្តិភាពជាមួយខ្លួនឯង ឬរបៀបគ្រប់គ្រងចិត្ត។

វបស្សនាកម្មដ្ឋាន៖ គឺជារៀនដើម្បីបង្កើនបញ្ញា ពោលគឺដើម្បីកាត់ផ្តាច់នូវសេចក្តីទុក្ខ (លោភៈ ទោសៈ មោហៈ)។ ម្យ៉ាងទៀត វិ​បស្សនាគឺជាការពិនិត្យមើលធម្មជាតិនៃសេចក្តីពិតនៅក្នុងវិស័យចិត្ត និងកាយទៅតាមដំណើនៃធម្មជាតិ។ វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសចាស់ជាងគេបំផុតនៃប្រទេសឥណ្ឌា។ ព្រះពុទ្ធបានរកឃើញបច្ចេកទេសកម្មដ្ឋាននេះឡើងវិញកាលពីជាង២៥០០ឆ្នាំមុននេះ ហើយព្រះអង្គបានបង្រៀនបច្ចេកទេសនេះជាឱសថសាកលសម្រាប់ព្យាបាលជំងឺ ដែលអាចនិយាយបានថាជាសិល្ប៍សាស្ត្រនៃការរស់នៅ។

អត្ថបទដកស្រង់ចេញពីសៀវភៅ “សមាធិដើម្បីថាមពលជីវិត” សហនិពន្ធដោយ ព្រះតេជគុណ គូ សុភាព និងលោក នឹម ឈុន្នី, ២០១៩

Post a Comment

Previous Post Next Post