ពិធីកែដួងជតាពេលដួងជតាធ្លាក់

ពិធីកែដួងជតាពេលដួងជតាធ្លាក់ គឺធ្វេីបុណ្យរំដ្តោះគ្រោះ : ក្នុងតម្រាលោកិយសុតាលង្ការ បានប្រាប់ពិធីធ្វេីបុណ្យស្តោះគ្រោះទុកថា៖ 


1. រកព្រះពុទ្ធបដិមាមួយអង្គជាព្រះពុទ្ធរូបប្រចាំថ្ងៃកំណេីត តម្កល់ក្នុងទិសកំណេីត បែរភ័ក្រ្តមកទិសផ្ទុយទិសកំណេីត 

2. រកក្អមទឹក ឬឆ្នាំងដីធំ៣ ដាក់ទឹកត្រជាក់ 

3. ក្នុងក្អមនីមួយៗត្រូវដាក់ផ្កាលេីសអាយុអ្នកម្ចាស់ពិធី១ 

4. ត្រូវយកទៀនក្រមួនប្រវែងលេីសមួយចំអាម ទៀននោះឲ្យលេីសអាយុម្ចាស់ពិធី១ដេីម ដេីម្បីអុជបូជា

 5. ធូបក្រអូប ឬធូបចន្ទក្រិស្នា៩សរសៃ 

6. អាសនៈតម្កល់ព្រះសម្រាប់ពិធីស្តោះគ្រោះ ហាមមិនឲ្យរេីក្នុងរយៈកាល៣ថ្ងៃ នមស្ការថ្វាយបង្គុំព្រះដោយសង្កេប ឬពិស្តារ ពោលព្រះត្រៃសរណគមន៍សមាទានសីល។ 

បន្ទាប់មកតាំង នមោ ៣ចប់ ហេីយពោលបាលីស្តោះគ្រោះ៩ចប់ សូត្រព្រះបារិត្ត ដែលខ្លួនចេះ ចុងក្រោយផ្សាយមេត្តាឲ្យខ្លួនឯង ហេីយច្រូតទឹកផ្សាយមេត្តាធម៌ យេ កេចិ និងផ្សាយបុណ្យជូនបុណ្យដល់ម្ចាស់កម្មពៀរ យំកិញ្ចិ។ 

បាលីពោលស្តោះគ្រោះ  ឥមំ ភន្តេ ឧទកកុម្ភបុប្ផបទីបំ នវគុណំ ពុទ្ធំ ឧទ្ទិស្ស ទេមិ, ឥមិនា បុញ្ញកម្មេន ភយា ទូរតោ វិនាសន្តុ។  

ខ្ញុំព្រះករុណា ឈ្មោះ….ជាមនុស្សកេីតនៅថ្ងៃ….. មានសត្វ…..ជាសញ្ញលក្ខណៈ សូមផ្វាយនូវទឹកក្អប ផ្កា និងប្រទីប ឧទ្ទិសចំពោះព្រះពុទ្ធរូបដ៏មានព្រះភាគ ដែលមានព្រះពុទ្ធគុណ៩ប្រការ ដោយបុញ្ញកម្មគឺការធ្វេីបុណ្យនេះ ភ័យទាំងឡាយ គឺផ្កាយគ្រោះនិងបាបគ្រោះ ដែលកំពុងស្ថិតនៅក្នុងជីវិត ឬនឹងផ្លាស់ចុលក្នុងជីវិត ជាហេតុនាំមកនូវសេចក្តីទុកក្តៅក្រហល់ក្រហាយ នាំឲ្យកេីតសោក កេីតរោគ កេីតភ័យ កេីតអន្តរាយផ្សេងៗ មានអាយុខ្លីជាដេីម ចូរវិនាសចេញឆ្ងាយទៅ សូមតេជានុភាពនៃបុណ្យកុសលនេះ សូមឲ្យខ្ញុំព្រះករុណា ជួបតែសេខក្តីសុខ សេចក្តីចំរេីន មានអាយុវែង អា់កាលជាអង្វែងតទៅហោង។ 

Post a Comment

Previous Post Next Post